អីយ៉ា! ពីរនាក់ប្តីប្រពន្ធឡើងស្វីតតែម្តង ថ្ងៃចូលឆ្នំាចាក់នំអោយកូនញុំា ម្តងមើល….

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន នៅមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ។

យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសនោះកូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ ខួច កាត់ដូចឪពុកថែមទៀតផង។

ចំណែកប៉ុន្មានថ្ងៃនេះ គេប្រទះឃើញតារារូបនេះ បានបង្ហោះវីដេអូមួយក្នុង បណ្តាញសង្គម Tik Tok ដោយអង្គុយចាក់នំគ្រក់ ញុំាពីរនាក់ស្វាមីរបស់ខ្លួន មើលទៅគួរឲ្យឆ្ងាញ់ខ្លាំងណាស់។តារារូបនេះ ក៏បានភ្ជាប់សារខ្លីមួយថា “ចាក់ញុំាតែពីរនាក់បានហើយ ព្រោះកាត់បន្ថយការជួបជុំ អ្នកចាក់ ចាក់មិនទាន់អ្នកញុំាទេ បើមកអង្គុយចាំហ្នឹងម៉ង” ដើម្បីជ្រាប កាន់តែច្បាស់តោះទៅទស្សនាវីដេអូនេះទាំងអស់គ្នា

Related posts

Leave a Comment