អាយុទៅមុខ តែពេជ្រ សេរីរ័ត្ន កាន់តែសាហាវ ខណៈមានកូន២ទៅហើយ

ភ្នំពេញ៖ កាលពីមួយរយៈមុន អ្នកណាដែលថាមិនស្គាល់ ពេជ្រ សេរីរ័ត្ន ដែលជាពិធីការិនីឆ្នើមមួយរូប នៅក្នុងប៉ុស្តិ៍ទូរទស្សន៍បាយ័ន ដោយសឹងតែគ្រប់កម្មវិធី តែងតែឃើញវត្តមាននាងជានិច្ច។ ប៉ុន្តែប៉ុន្មានចុងក្រោយនេះ ក៏មិនសូវ ឃើញវត្តមាននាងច្រើនដូចមុនប៉ុន្មានទេ ប្រហែលជាជាប់ការងារ ំ មុខជំនួញខាងក្រៅ ដែលធ្វើឲ្យ អ្នកនាង ភ្លេចចាប់អារម្មណ៍ លើការងារសិល្បៈរបស់នាង

អ្វីដែលសំខាន់ នាពេលបច្ចុប្បន្ន បើទោះបីជា​ ពិធីការិនីរូបនេះ មានវ័យកាន់តែទៅមុខបន្តិចម្តងៗក៏ដោយ ក៏អ្នកនាង នៅតែខ្ញង់ស្អាតដដែល ហើយជាពិសេស អ្នកនាង ក៏មានកូន២ទៀត តែសម្រស់របស់ពេជ្រ សេរីរ័ត្ន មិនចាញ់ នារីក្រមុំៗប៉ុន្មានទេ

ក្នុងនោះ ហ្វេនក៏សរសើរ ទៅលើ អ្នកនាង ពេជ្រ សេរីរ័ត្ន ដែលអាចរក្សាសម្រស់បានយ៉ាងស្រស់ស្អាត​គ្មានប្រែប្រួល អ្វីបន្តិចសោះ ខណៈមនុស្សស្រីមួយចំនួនទៀត កាន់តែចាស់ទ្រុឌទ្រោម​ កាន់តែសម្រស់បាក់រឹតតែខ្លាំង តែសម្រាប់អ្នកនាង ពេជ្រ សេរីរ័ត្ន នៅតែទាក់ទាញ មានមន្តស្នេហ៍ ជាមួយនឹង ការតុបតែង យ៉ាងស៊ិចស៊ី បញ្ចេញដើមទ្រូង ទ្រលុកទ្រលន់មិនណយនោះទេ

Related posts

Leave a Comment