លែងទុកហើយ ពេលនេះប្រពន្ធដើម ចេញមកបកស្រាយហើយ ថា Bee លួចទាក់ទងប្តីតាំងពីមិនទាន់

ថៃ៖ គ្រប់គ្នាប្រាកដជាបានជ្រាបរួចមកហើយពីទំនាក់ទំនងស្នេហាថ្មីរបស់Bee និងមិត្តប្រុសរបស់នាងគឺ Fluke Yarra ដែលល្បីថាគេទើបលែងលះប្រពន្ធដើមថ្មីៗ ក្នុងនោះក៏មានការរិះគន់មកលើអ្នកទាំងពីរជាមួយនឹងទំនាក់ទំនងនេះថាជាការក្បត់ប្រពន្ធ តែត្រូវ Fluke Yarraអះអាងថាមិនពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ភរិយាដើមរបស់លោក Fluke Yarra ក៏បានចេញមកបកស្រាយច្បាស់ៗដែលមហាជនទន្ទឹងរងចាំអស់ពេលជាយូរមកហើយ ពាក់ព័ន្ធ និងបញ្ហានៃការចោទប្រកាន់ទៅលើស្វាមីរបស់នាងដែលមានទំនាក់ទំនងស្នេហាជាមួយនឹងBee កន្លងមក។ ថ្ងៃនេះប្រពន្ធរបស់ Fluke Yarra នាងបានធ្វើឱ្យមហាជន​គ្រប់គ្នាមានការភ្ញាក់ផ្អើល និងមានការអាណិតអាសូរនាងជាខ្លាំង ព្រោះនាងបានបញ្ជក់ពីការពិតទាក់ទង នឹងស្វាមី ខ្លួនទៅលួចទាក់ទងតារាស្រីដ៏ល្បីឈ្មោះ Bee តាំងពីនាងមិនទាន់បានលែងលះគ្នានោះទេ ដោយកាលនាងសម្រាលកូនមិនដល់មួយខែផង តារាស្រីBee នាងបានទិញនំខេក ផ្ញើមកឱ្យស្វាមីនាងថែមទៀតផងកាលអ្នកទាំងពីរនៅជាប្ដីប្រពន្ធនៅឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះតាមពាក្យសម្ដីរបស់ Fluke Yarra ដែលគេបានប្រាប់ថាខ្លួនបានទាក់ទងBee នៅខែមេសាឆ្នាំ២០២១ក្រោយលែងលះជាមួយប្រពន្ធមិនពិតនោះទេ តាមពិតទៅគេបានទាក់ទងគ្នា តាំងពីខែតុលា ឆ្នាំ ២០២០ មកម្លេះ ។ បន្ទាប់ពីគ្រប់គ្នាបានយល់ច្បាស់រឿងនេះហើយ គ្រប់គ្នាបានសម្ដែងនូវក្ដីអាណិតនាងជាខ្លាំង និងយល់ថានេះជារឿងអយុត្តិធម៌សម្រាប់ភរិយាស្របច្បាប់ដូចជានាង។ ក្នុងនោះBee និងគូស្នេហ៍ក៏មិនទាន់ឃើញថាមានប្រតិកម្មអ្វីជាមួយនឹងការបកស្រាយរបស់អតីតប្រពន្ធដើម Fluke Yarra យ៉ាងណានោះទេ៕

Related posts

Leave a Comment