ផ្អើលមួយផ្ទះ! តារាកំប្លែងថៃ ខូចបាត់យូរហើយ ស្រាប់តែប្រពន្ធទៅបើកកែបម៉ូតូប្តីធ្លាប់ជិះកាលនៅរស់ ស្រាប់តែហូរទឹកភ្នែកម៉ាត់ៗ ដោយសារតែ…

ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានស្គាល់មកហើយពីតារាកំប្លែងលោក Khom Chaunchen ដែលលោកជាតារាកំប្លែងដ៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ តែជាអកុសលលោកបានទទួលមរណភាពបាត់ទៅហើយ ក្រោយឆ្លងកូវីដ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាតារាកំប្លែងដ៏មានប្រជាប្រិយភាព Khom Chaunchen បានលាចាកទៅឆ្ងាយចោលអ្នកគាំទ្រ និង ក្រុមគ្រួសារយ៉ាងណាក្តី លោកក៏នៅតែជានិមិត្តរូបគ្រួសារប្រពន្ធកូន និង អ្នកគាំទ្រថៃទូទាំងប្រទេសផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ត្រូវជាថ្ងៃកំណើតរបស់ប្រពន្ធលោក Na khom ក្នុងនោះគេបានឃើញក្រុមគ្រួសាររបស់តារាកំប្លែងខាងលើ បានទៅវត្តធ្វើបុណ្យឧទ្ទិសកុសលដល់ Na khom ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅនោះផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់ និង មិនគួរឱ្យជឿនោះ ពេលគ្រួសារ Na khom ត្រឡប់មកដល់ផ្ទះវិញ បែរជាជួបរង្វាន់មួយដូចជាស្វាមីបន្សល់ទុកឱ្យប្រពន្ធក្នុងថ្ងៃកំណើតអ៊ីចឹង ខណៈកូនប្រុសរបស់ Na khom ម្នាក់នៅសុខៗបានឱ្យម្តាយទៅបើកកែបម៉ូតូរបស់ឪពុកគេ ដែលតែងតែជិះកាលនៅរស់នោះ ដោយគេបាននិយាយថា «ម៉ាក់ទៅបើកកែបម៉ូតូប៉ាបន្តិចដូចជាមានអ្វីនៅក្នុងនោះ តិចមានរបស់សំខាន់អីរបស់ប៉ាទៅ» ។ ភ្លាមនោះដែរប្រពន្ធតារាកំប្លែង Na khom ក៏បានទៅបើកកែបម៉ូតូប្តីភ្លាម ស្រាប់តែឃើញលុយមួយដុំ មានចំនួន ៧០០០ ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញបែបនេះ ប្រពន្ធតារាកំប្លែងខាងលើបានមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង និង កាន់តែនឹកស្រណោះប្តីខ្លាំងឡើង ទឹកភ្នែកមិនដឹងហូរមកពីណាទេ ។ ជាមួយគ្នានោះដែរ បើងាកទៅមហាជនវិញ ក៏ស្រាប់តែពោលថានេះប្រហែលជាស្វាមីចង់ស៊ុបប្រាយប្រពន្ធក្នុងថ្ងៃកំណើតហើយមើលទៅ ដែលបញ្ជាក់ថាទោះរូបកាយបាត់ទៅមែនពិត តែចិត្តប្រហែលជានៅតែបារម្ភប្រពន្ធកូនដដែល ៕

Related posts

Leave a Comment