មកមើលរូបនេះបានដឹង! កន្លងទៅច្រើនឆ្នាំ យក់ ថិតរដ្ឋា និងស្វាមី តែងតែស្វីតបែបនេះ គ្មានប្រែ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ពី តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប ថែមទាំងទទួលបាននូវការគាំទ្រជាច្រើន ពីបណ្ដាទស្សនិកជន បើទោះបីជា ពេលនេះ អ្នកនាង បានរៀបការមានស្វាមី ព្រមទាំងមានកូនរួចទៅហើយ

ដោយឡែក បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះវិញ ឃើញថាតែងតែ បានបង្ហាញពីសកម្មភាពនៅក្នុងគ្រួសារ ដ៏មានសុភមង្គល ជាមួយនឹងស្វាមី ដែលជា អតីតតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប គឺ លោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងកូនៗរបស់អ្នកនាង ឲ្យហ្វេនៗជាច្រើន បានទស្សនាទៀតផង

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ថែមទាំងបានបង្ហោះរូបភាពមួយសន្លឹក ដែលជារូបភាពចាស់ៗ កាលពីមុន របស់អ្នកនាង ព្រមជាមួយនឹងស្វាមី ដែលបានបង្ហាញពីភាពស្និទ្ធស្នាល និងភាពផ្អែមល្ហែមយ៉ាងខ្លាំង លេងឲ្យហ្វេនៗជាច្រើន ចូលមកសរសើរគ្រប់ៗគ្នា ជាពិសេស ក៏អាចបញ្ជាក់បានថា មិនថាពេលវេលាកន្លងហួសទៅយូរប៉ុណ្ណានោះទេ គូស្វាមីភរិយា របស់អ្នកទាំងពីរ នៅតែមានក្ដីស្រលាញ់យ៉ាងខ្លាំងចំពោះគ្នាជានិច្

Related posts

Leave a Comment