ប្តីប្រពន្ធ Goal! ស្រលាញ់គ្នាពេក យក់ ថិតរដ្ឋា និងស្វាមី សាក់ឈ្មោះគ្នា ជាប់ដៃ ទោះមានកូន២យ៉ាងណា

ភ្នំពេញ៖ ជីវិតគូរបស់តារាចម្រៀងប្រុសស្រី អ្នកនាងយក់ ថិតរដ្ឋា និងស្វាមី កាន់តែមានជីវិតសុភមង្គលខ្លាំងឡើង ស្របពេលដែលពេលនេះកូនៗរបស់លោក ធំពេញរូបពេញរាងអស់យ៉ាងណាក្តី

មិនត្រឹមតែប៉ុណ្ណោះឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំង២តែងតែបង្ហាញនូវភាពផ្អែមល្ហែមជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់សុភមង្គលគ្រួសាររបស់តារាស្រីរូបនេះគ្រប់គ្នា

ដោយសារតែការស្រលាញ់ អស់ពីចិត្ត និងបេះដូង ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ប្រទេះឃើញ ដែលបង្ហាញពីស្នាមសាក់របស់ ស្វាមីនាង លោកឃុំ ប៉ុណ្ណាដែត ដែលជាសាក់ឈ្មោះតារាស្រីរូបនេះ​នៅលើដៃ យ៉ាងស្រស់ស្អាតតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតារាស្រីរូបនេះក៏បានសាក់ឈ្មោះស្វាមីបែបនេះ នៅលើដៃរបស់ខ្លួនផងដែរ

ជាមួយនឹងទង្វើមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់គូស្វាមីភរិយាមួយគូនេះគ្រប់គ្នា ដែលស្រលាញ់អ្នកទាំង២ពិតជាស្រលាញ់គ្នាខ្លាំង ទោះបីជាមានវ័យច្រើនបែបនេះ ដល់ថ្នាក់សាក់ឈ្មោះនៅលើដៃជាប់បែបនេះ

Related posts

Leave a Comment