ថ្មីៗ! សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន ១០នាក់ ក្រោយប្រមូលផ្ដុំជួបជុំផឹកស៊ី​ លេងល្បែង ស៊ីសងនៅទីតាំងផ្ទះមួយកន្លែង

កំពង់ស្ពឺ៖ កាលពីរសៀល ថៃ្ងទី ៤ ខែមិថុនា ឆ្នាំ ២០២១ មនុស្ស ប្រុសស្រីចំនួន ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ចុះបង្ក្រាបក្រោយល្មើសនឹងបម្រាមក្រសួងសុខាភិបាលនៃ​ការទប់ស្កាត់​ការរីករាលដាលជំងឺកូវី​ដ-១៩ ដោយបានធ្វើការប្រមូលផ្ដុំជួបជុំផឹកស៊ី លេងល្បែងស៊ីសងនៅទីតាំងផ្ទះមួយកន្លែង ស្ថិតនៅចំណុច ផ្លូវបេតុង ខាងក្រោយវត្ដថ្មី ស្ថិត ក្នុងភូមិបុរីកម្មករ​ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជនសង្ស័យជាម្ចាស់ផ្ទះមានឈ្មោះ​ សយ​ ស៊ីថូ​ មានទីលំនៅភូមិ-សង្កាត់-ក្រុងខាងលើ​ បានអនុញ្ញាតឱ្យមានការប្រមូលផ្ដុំជួបជុំផឹកស៊ី និងបើកលេងល្បែងស៊ីសង ដោយល្មើសបម្រាមរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលដែលវីរុសកូវីដ១៩កំពុងរីករាលដាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនោះផងដែរសមត្ថកិច្ចប្រមូលបានវត្ថុតាង​ និងដកហូតរួមមាន៖​ ម៉ូតូ០៥គ្រឿង ម៉ាកចំរុះ បៀរចំនួន ៤៤ហ៊ូ កំរាលមួយ និងសម្ភារមួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនមនុស្សទាំង១០នាក់​ មកកាន់​ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្កំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីបន្ដ៕ប្រភពៈ អគ្គស្នងការដ្ឋាននគរបាលជាតិ

Related posts

Leave a Comment