បែកធ្លាយមូលហេតុដែលខំលាក់ទុកជាង១៦ឆ្នាំហេីយនៅពេលនេះ…! អ្នកនាង យក ថិតរដ្ឋា បានទម្លាយអាថ៏កំបាំងដែលស្រលាញ់ ឃុំ ប៉ុណ្ណាដែតព្រោះតែចំណុចមួយដែលគេមិនមានដូចគាត់

៖ ជឿជាក់ថាប្រិយមិត្តនិងទស្សនិកជន ពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង យក់ ថិតរដ្ឋា បើគិតមកដល់បច្ចុប្បន្ននេះ តារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំប៉ុណ្ណាដែត បានក្រាបផ្ទឹមក្លាយជាប្តីប្រពន្ធពេញច្បាស់អស់រយៈពេលជិត ១៦ ឆ្នាំហើយ ដោយចំណងអាពាហ៍ពិពាហ៍របស់តារាប្រុសស្រីពីរូបនេះ ទទួលកូនប្រុស ២ នាក់ និង កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត រយៈពេលចាប់ដៃគ្នាក្លាយជាប្ដីប្រពន្ធជាង ១០ ឆ្នាំមកនេះ យក់ ថិតរដ្ឋា និង ស្វាមី តែងត្រូវមហាជនកោតសរសើរពីភាពផ្អែមល្ហែម សុភមង្គល ភាពកក់ក្ដៅ ក៏ដូចជាក្ដីស្រឡាញ់ក្នុងរង្វង់គ្រួសារដែលពួកគេផ្ដល់ឱ្យគ្នាកន្លមក គឺអាចចាត់ទុកជាគ្រួសារអ្នកសិល្បៈដ៏គំរូមួយ ។ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យក់ ថិតរដ្ឋា និង ស្វាមី កាន់តែបើកចំហពីជីវិតឯកជនដែលពោរពេញដោយក្ដីសុខរបស់ពួកគេទ្វេដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរក្សាគ្រួសាររហូតទទួលបានចំណងដៃកូនប្រុសស្រីដល់ទៅ ៣ នាក់នេះ តារាចម្រៀងស្រីដ៏ល្បី យក់ ថិតរដ្ឋា បានបង្ហើបថា នាងស្រឡាញ់ ឃុំ ប៉ុណ្ណាដែត មិនមែនព្រោះតែរូបរាងសង្ហា ឬ លោកជាអ្នកមានទ្រព្យសម្បត្តិនោះទេ តែវាជាក្ដីស្រឡាញ់ដែលកើតចេញពីបេះដូងពិតៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យក់ ថិតរដ្ឋា បានចែករំលែកវីដេអូខ្លីមួយដែលគេនិយាយពីជីវិតប្ដីប្រពន្ធ ហើយឆ្លៀតឱកាសនេះ នាងក៏បានទម្លាយរឿងផ្ទាល់ខ្លួនទាក់ទងនឹងស្វាមីដ៏រំភើបថា «ត្រឹមត្រូវណាស់វាមិនមែនជាក្តីស្រឡាញ់ដោយសារតែរូបរាងកាយ ឬក៏ដោយសារតែទ្រព្យសម្បត្តិនោះទេ គឺក្តីស្រឡាញ់មួយដែលវាកើតឡើងដោយបេះដូង» ៕

Related posts

Leave a Comment