លទ្ធផលតេស្ដលើកទី ៦ របស់ប្ដីប្រពន្ធនាង Lydia នៅតែផ្ទុកកូវីដ ១៩

តារាថៃលោក Matthew Deane គឺជាសិល្បករថៃដំបូងគេដែលបានរកឃើញថាផ្ទុកវីរុសកូវីដ ១៩ ក្រោយមកភរិយារបស់លោកគឺតារាចម្រៀង Lydia Sarunrat ក៏បានរកឃើញវិជ្ជមានកូវីដ ១៩ ដែរ ជាករណីឆ្លងពីស្វាមី ហើយគិតត្រឹមថ្ងៃទី ១៦ មេសា នេះ ប្ដីប្រពន្ធអ្នកទាំងពីរបានសម្រាលព្យាបាលនៅមន្ទីរពេទ្យជាងមួយខែហើយ ។

ដោយឡែកនៅថ្ងៃទី ១៥ ខែមេសា ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានធ្វើតេស្ដសាជាថ្មីដែលជាការធ្វើតេស្ដលើកទី ៦ ទៅលើប្ដីប្រពន្ធអ្នកទាំងពីរ ប៉ុន្ដែលទ្ធផល នៅតែរកឃើញថាវិជ្ជមានវីរុសកូវីដ ១៩ ដដែល ខណៈដៃពិធីករគឺ Mr.Pong ដែលបានឆ្លងពីលោក Matthew នោះ ត្រូវបានពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីប៉ុន្មានថ្ងៃមុនហើយ ។

ដោយលទ្ធផលតេស្ដនៅតែរកឃើញវិជ្ជមានលើវីរុសកូវីដ ១៩ ម្ដងហើយម្ដងទៀតរបស់តារាថៃ Lydia និង Matthew ធ្វើឱ្យមហាជនជាច្រើនលើកឡើងថា គឺបណ្ដាលមកពីអ្នកទាំងពីរនៅក្នុងបន្ទប់តែមួយ ហើយថែមទាំងមិនពាក់ម៉ាស់ការពារទៀត ។ តែយ៉ាងណាបញ្ហានេះ ត្រូវបាន លោក Matthew ចេញមុខបកស្រាយហើយថា មិនមែនបណ្ដាលមកពីមូលហេតុនេះនោះទេ

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យនៅតែប្រឹងប្រែងបន្តតាមដានអាការ ពួកគេទាំងពីរឱ្យអស់ពីសមត្ថភាព ព្រោះថាពេលនេះសុខភាពរបស់ពួកគេទាំងពីរ ក៏បានល្អប្រសើរសឹងតែ ៩៩ ភាគរយហើយ

Related posts

Leave a Comment