តារាស្រីល្បីៗទាំង ៦ ដួងនេះមិនត្រឹមតែល្បីល្បាញផ្នែកច្រៀងនិងសម្ដែងទេ ថែមទាំងមានទេពកោសល្យខាងរាំរបាំបុរាណខ្មែរយ៉ាងពូកែផងដែរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជាការពិតណាស់ដែលក្រៅពីមានទេពកោសល្យអាចក្លាយជាតារាចម្រៀង និង តារាសម្ដែងដ៏មានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈ អាចទាញបានទឹកចិត្តទស្សនិកជនជាច្រើនឱ្យស្រឡាញ់ពេញចិត្តហើយនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រីទាំង ៦ ដួងនេះ ក៏មានសមត្ថភាពខ្ពស់នៅក្នុងការរាំរបាំព្រះរាជទ្រព្យបានយ៉ាងស្ទាត់ជំនាញ ដែលពុំសូវមានអ្នកគាំទ្រណាដឹងឡើយ ។ តើតារាស្រីទាំង​ ៦ ដួងនោះមានអ្នកណាខ្លះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១. ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជារូបនេះ មិនត្រឹមតែមានសមត្ថភាពខ្ពស់នៅក្នុងការច្រៀងនោះទេ តែនាងក៏ត្រូវបានក្រុមគ្រួសារបណ្ដុះបណ្ដុាលឱ្យស្រឡាញ់សិល្បៈបុរាណខ្មែរតាំងពីវ័យកុមារមកម្ល៉េះ ម្យ៉ាងម្ដាយរបស់តារាចម្រៀងរូបនេះ ក៏ជាអ្នកសិល្បៈបុរាណស្រាប់ទៀតផង ម្ល៉េះហើយមិនមែនជារឿងចម្លែកទេដែលនាងចេះរាំរបាំព្រះរាជទ្រព្យយ៉ាងស្ទាត់នោះ ។

២. សួស វីហ្សា តារាចម្រៀងល្បីឈោ្មះរូបនេះក៏ជាអ្នកធ្លាប់បានរៀនសូត្រចំណេះជំនាញខាងផ្នែករបាំដ៏ឆ្នើមម្នាក់ដែរ មកពីសាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈ ។

៣. នី មុន្នីនាថ តារាទឹកភ្នែក នី មុន្នីនាថ ដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈរូបនេះ ក៏ធ្លាប់បានសិក្សាផ្នែកសិល្បៈបុរាណក្នុងសាកលវិទ្យាល័យភូមិន្ទ​ និង វិចត្រសិល្បៈកាលពីពេលកន្លងមកផងដែរ ។

៤.​ ចំរើន សុភ័ក្រ្ត បើនិយាយពី ចំរើន សុភ័ក្រ វិញ តារាចម្រៀងស្រីដែលកំពុងតែមានឈ្មោះល្បីនៅក្នុងពេលបច្ចុប្បន្ន រូបនាងក៏ធ្លាប់បានហ្វឹកហាត់ និង សម្ដែងរបាំបុរាណក្នុងក្រុមកុមារបាសាក់មុនពេលបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាស មកម្ល៉េះ ។

៥.​ ចំរើន សុភា បងស្រីតារាចម្រៀង ចំរើស សុភ័ក្រ្ត រូបនេះ ក៏បានបញ្ចប់បរិញ្ញាបត្រជំនាញរបាំបុរាណនៅក្នុង​មហាវិទ្យាល័យ​នាដ​សាស្រ្ត​ នៃសាកលវិទ្យាល័យភូមិន្ទ និង វិចិត្រសិល្បៈដែរ ។

៦. ពុំ ធារ៉ាចិន្តា តារាស្រីរូបនេះ ជានាដការីដែលកំពុងតែបម្រើការងារនៅក្នុងនាយកដ្ឋានទស្សនីយភាពរបស់ក្រសួងវប្បធម៌ ដែលនាងមានទេពកោសល្យផ្នែករបាំមួយនេះយ៉ាងប៉ិនប្រសប់ ៕ប្រភព៖popular

Related posts

Leave a Comment