រៀបការបាន ១០ ឆ្នាំ សាន់ឆាយ ប្រកាសលែងលះប្ដី ក្រោយមានរឿងមួយបានកើតឡើង

កាល​ពី​ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ ២០២១ កន្លង​ទៅ បណ្ដាញ​សារព័ត៌មាន​នៅ​តៃវ៉ាន់ បាន​ចេញ​ផ្សាយ​ថា តារា​សម្ដែង​ស្រី Barbie Hsu ដែល​ប្រជាជន​ខ្មែរ​ស្គាល់​ច្បាស់​ជា​តួអង្គ​នាង ​សាន់​ឆាយ​ នោះ បាន​ធ្វើ​ការ​ប្រកាស​លែងលះ​គ្នា​ជាមួយ​ស្វាមី​នាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Wang Xiaofei ដែល​ជា​អ្នក​ជំនួញ​ម្នាក់ ។ការ​ប្រកាស​នោះ Barbie Hsu បាន​ថ្លែង​ថា «រឿង​ក្ដី​លែងលះ​កំពុង​ដំណើរការ ។ ខ្ញុំ​មិន​ចង់​និយាយ​ជុំវិញ​អត្តចរិត​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ» ។ ដោយ​ឡែក នៅ​ពេល​ខាង​សារព័ត៌មាន​ទាក់ទង​ទៅ​លោក Wang Xiaofei វិញ លោក​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ពី​ការ​សម្រេច​ចិត្ត​លែង​គ្នា​របស់​ភរិយា​លោក​ឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ចាប់​ដៃ​គ្នា​រៀបការ​អស់​រយៈពេល ១០ ឆ្នាំ Barbie Hsu និង​ស្វាមី ថ្មីៗ​នេះ គឺ​តែង​តែ​មាន​ទំនាស់​ទាស់​ទែង​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​កើត​ចេញ​គំនិត​សម្រេច​ចិត្ត​ចង់​លែងលះ ។ ទោះ​ជា​យ៉ាង​ណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​បញ្ហា​ក្នុង​គ្រួសារ​នេះ ម្ដាយ​របស់ Barbie បាន​ឆ្លើយតប​ថា «សម្ដី​របស់ Barbie គឺ​និយាយ​ចេញ​ដោយ​សារ​កំហឹង​មួយ​ឆាវ ហើយ​រឿង​លែងលះ​ស្អី ? ខ្ញុំ​នឹង​ទៅ​និយាយ​ជាមួយ Barbie

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ គេ​ទាំង ២ នាក់​ប្ដី​ប្រពន្ធ គឺ​ខ្វល់ខ្វាយ​ពី​កូនៗ​របស់​ពួកគេ​ណាស់» ។ក្រោយ​មក ស្វាមី​របស់ Barbie ក៏​បាន​ចេញ​មុខ​បកស្រាយ​លើ​បណ្ដាញ​សង្គម​ថា «ដោយសារ​ខ្ញុំ​បារម្ភ​ពី​គ្រួសារ​របស់​ខ្ញុំ​ពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើប​ខ្ញុំ​ប្រើប្រាស់​សម្ដី​ធ្ងន់​បន្តិច​កាល​ពី​ម្សិលមិញ ។ អំឡុង​ពេល​វិបត្តិ​កូវីដ-១៩ នេះ ម្នាក់​ៗ​គឺ​ងាយ​នឹង​បាត់បង់​ម្ចាស់ការ និង​ ឆេវឆាវ​ណាស់ ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​សុខភាព​ល្អ និង​ មាន​សុវត្ថិភាព» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment