ប្រពន្ធល្អបែបនេះរកឯណាមាន!!! ឃើញប្តីលំបាក អត់សូវមានអ្នក Care នាងក៏ជួយរកប្រពន្ធទី២ឱ្យប្តី

ប្រពន្ធល្អបែបនេះរកឯណាមាន!!! ឃើញប្តីលំបាក អត់សូវមានអ្នក Care នាងក៏ជួយរកប្រពន្ធទី២ឱ្យប្តី ។ វាជារឿងធម្មតាដែលបុរសម៉ូស្លីមអាចយកប្រពន្ធដល់ទៅ ៤នាក់ ហើយខណៈពេលមានស្រ្តីជាច្រើន ជំទាស់ប្តីរបស់ពួកគេទាក់ទិនទៅនឹងរឿងយកប្រពន្ធពីរបីបន្ថែមទៀតនោះ ក៏មានស្រ្តីដ៏ល្អម្នាក់ មានឈ្មោះ Khuzatul Atiqah បានធ្វើរឿងខុសគេ។នាងបានចាប់ផ្តើមស្វែងរកប្រពន្ធទី២ ឱ្យប្តីនាង នៅពេលនាងឃើញគ្មានអ្នកណាម្នាក់ Care (ថែរក្សា) ប្តីនាង ខណៈពេលនាងកំពុងតែពពោះ។យោងតាមប្រភពបានឱ្យដឹងថា អ្នកនាង Khuzatul បាននិយាយថា នាងមិនអាចទ្រាំមើលប្តីនាងលំបាក គ្មានអ្នក Care នោះទេ ខណៈពេលគាត់ខំប្រឹងប្រែងធ្វើការងារយ៉ាងលំបាក ហើយត្រូវមើលថែរក្សានាង ខណៈពេលនាងមានអារម្មណ៍មិនសូវល្អ ក្នុងអំឡុងពេលពពោះទៀត។

អ្នកនាង Khuzatul បាននិយាយថា៖ «គាត់មើលទៅហត់នឿយខ្លាំងណាស់ ហើយខ្ញុំមានអារម្មណ៍អាណិតគាត់ជាខ្លាំង ដូច្នេះខ្ញុំក៏សម្រេចចិត្តស្វែងរកប្រពន្ធទី២ឱ្យប្តីរបស់ខ្ញុំ។»ដូច្នេះ អ្នកនាង Khuzatul ចៃដន្យអីបានស្គាល់មិត្តម្នាក់តាមរយៈបណ្តាញសង្គមកាលពីឆ្នាំ២០១៨ នាងមានឈ្មោះ Nur Fathonah ជាម្តាយទោល ហើយពួកគេក៏ក្លាយទៅជាមិត្តល្អនឹងគ្នាផងដែរ។
ដូច្នេះ អ្នកនាង Khuzatul ក៏បានបែកគំនិតបញ្ចុះបញ្ចូលនាង Nur Fathonah ឱ្យធ្វើជាប្រពន្ធទី២របស់ប្តីនាង។ ឆ្លងកាត់ការពិចារណាយ៉ាងយកចិត្តទុកដាក់ នៅទីបំផុតនាង Nur Fathonah ក៏បានយល់ព្រមធ្វើជាប្រពន្ធទី២ ហើយនាងបាននិយាយថា វាពិតជាល្អសម្រាប់ពួកយើងទាំងអស់គ្នា។

ពួកគេទាំងបីនាក់បានចែករំលែកបទពិសោធន៍របស់ពួកគេចូលក្នុងបណ្តាញសង្គម ហើយមនុស្សម្នាសុទ្ធសឹងតែកោតសរសើរនូវទឹកចិត្តអ្នកនាង Khuzatul ជាខ្លាំងថា នាងពិតជាប្រពន្ធចិត្តល្អ កម្ររកបានណាស់ដែលពេញចិត្ត និងជួយរកប្រពន្ធទី២ឱ្យប្តីនាងនោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បានជូនពរពួកគេទាំង៣ ឱ្យចេះស្រលាញ់គ្នា និងរួមរស់ជាមួយគ្នាឱ្យមានសេចក្តីសុខ។នៅពេលគេសួរអ្នកនាង Khuzatul នាងបាននិយាយថា នៅពេលនាងសួរប្តីនាងថា នាងចង់រកប្រពន្ធទី២ឱ្យគាត់ គាត់មិនបាននិយាយអី្វទាំងអស់ គ្រាន់តែញញឹមតែប៉ុណ្ណោះ។ បច្ចុប្បន្ន គ្រួសារពួកគេរស់នៅជាមួយគ្នាដោយសប្បាយចិត្ត និងបើកស្ទូឌីយោថតសំឡេងមួយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ

Related posts

Leave a Comment