សុគន្ធ និសា កាន់តែលេចធ្លោ ជាមួយឈុតប្រពៃណីច្នៃយ៉ាងប្លែក

នំពេញ៖ កំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ជាតារាស្រីដែលទទួលបានការគាំទ្រខ្លាំងពីស្រទាប់មហាជន ក៏ដូចជាហ្វេនៗយុវវ័យ មិនត្រឹមតែជាតារាចម្រៀងនោះទេ តែនាងអាចសម្ដែងក្នុងខ្សែភាពយន្តបានយ៉ាងល្អទៀតផង។

ជាមួយគ្នានេះផងដែរ បើទោះបីនាងមានស្វាមីរួច ហើយអាយុជ្រេបន្តិចមែន ប៉ុន្តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្មេង អាយុ២០ឆ្នាំឡើយ ជាពិសេសមុខមាត់ និង​ស្បែករបស់នាងនៅតែក្មេងស្អាតដដែល។

តួយ៉ាង ថ្មីៗនេះ សុគន្ធ និសា បានថតសម្អាងការក្នុងសម្លៀកបំពាក់បែបកូនក្រមុំ មើលទៅពិតជាស្រស់ស្អាតប្លែកជាមួយឈុតដែលច្នៃតាមរបៀបដើមត្នោតខ្មែរ មើលទៅពិតជាប្លែកភ្នែកខ្លាំងតែម្តង។ នៅពេលនាងបានស្លៀកឈុតមួយនេះហើយ កាន់តែបង្កើនសម្រស់នាងទ្វេដង មើលទៅពិតជាស្រស់ស្អាត និង លេចធ្លោខ្លាំងគួរឲ្យចាប់អារម្មណ៍។

Related posts

Leave a Comment