ក្រោយត្រូវគេរិះគន់រឿងពាក់មាសស្រោចខ្លូនទៅវត្តស្រាប់តែដេនីក្វាន់តបទៅវិញថា…

ភ្នំពេញ៖ ជីវិតរបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ដេននី ក្វាន់ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីបណ្តាអ្នកគាំទ្រ ទោះបីជាបច្ចុប្បន្ននេះនាង បានសម្រាកមួយរយៈពីសិល្បៈយ៉ាងណាក្តី។

ជាក់ស្តែងកាលពីព្រឹកមិញនេះ តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបើកភ្នែក ចំហរមាត់គ្រប់គ្នា ក្រោយឃើញការតែងខ្លួនរបស់នាង យ៉ាងសមសួននៅក្នុងឈុតប្រពៃណី ទៅវត្តក្នុងថ្ងៃបិណ្ឌ១១នេះ យ៉ាងស្រស់ស្អាតប្លែកភ្នែកខ្លាំងតែម្តង។

ក៏ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ នាងបានធ្វើការបង្ហាញនូវឈុតគ្រឿងអលង្ការមាសយ៉ាងធំៗ ពាក់ពេញមួយតួខ្លួន អមជាមួយនឹងឈុតប្រពៃណីពណ៌បៃតងនេះ ដែលធ្វើឲ្យនាងកាន់តែលេចធ្លោកាន់តែខ្លាំងឡើង ស្រស់ស្អាតមិនណយនោះទេ។

ទោះជាយ៉ាងណាក៏ដោយក្រៅពីពាក្យសរសើរក៏មានមតិមួយចំនួននាំគ្នារិះគន់ក្នុងន័យច្រណែនកញ្ញាដេនីក្វាន់ផងដែរ ដោយកញ្ញាដេនីក្វាន់តបទៅវិញថា៖ សង្គមយេីងសព្វថ្ងៃនេះយ៉ាប់ខ្លាំងណាស់ មនុស្សមួយចំនួន គ្រាន់តែខ្ញុំពាក់មាសលម្អរ កាយតិចតួចទៅវត្តសោះនាំគ្នាជេរនិងដាក់ទំនាយខ្ញុំព្រោងព្រាត មិនយល់សោះ🤷‍♀️🤷‍♀️🤷‍♀️ មិចទៅជាចឹងអស់ចឹង

Related posts

Leave a Comment