ខួបកូន ម៉ារីម៉ា សម័យកូវីដ១៩ បានត្រឹមប្រារព្ធលក្ខណៈគ្រួសារ មិនធំដុំតែពោរពេញដោយសុភមង្គល

ហ្វីលីពីន៖ ថ្មីៗនេះ តារាសម្តែងសម្រស់ស្រស់ស្អាតបំផុត របស់ហ្វីលីពីន Marian Rivera ហៅក្រៅ ម៉ារីម៉ា បានបង្ហោះរូបថតកូនៗពីរនាក់របស់នាង នៅលើទំព័រផ្ទាល់ខ្លួន ហើយបានបង្ហើបឱ្យដឹងថាថ្ងៃទី ១៦ខែមេសា​ ម្សិលមិញនេះ គឺជាថ្ងៃកំណើតគម្រប់មួយឆ្នាំរបស់កូនប្រុស Sixto ដែលជាកូនទី ២ របស់គូស្វាមីតារាសម្តែងរូបនេះ ដែលកើតនៅឆ្នាំ ២០១៩

លើសពីនេះ កូនរបស់ តារាសម្ដែងរូបនេះ ត្រូវបានចាត់ទុកថាជា ទារកម្នាក់ក្នុងចំណោមទារកដ៏ល្បីបំផុត នៅហ្វីលីពីន ត្រូវបានគេអញ្ជើញឱ្យ ធ្វើជាតារាម៉ូដែល សម្រាប់ទំនិញទារកជាច្រើនម៉ាក ចាប់តាំងពីមានកំណើតកើតមក

បន្ថែមពីនេះ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនស្វាមីនាង លោក Dingdong Dantes បានបង្ហាញថា អ្នកទាំងពីរបានឃ្លាតឆ្ងាយគម្លាតពីសង្គម (Social Distancing) នៅឯផ្ទះអស់រយៈពេល ៣៣ថ្ងៃ មកហើយ។ ដោយសារតែពេលវេលានៅផ្ទះ តារាសម្តែង​ស្រីរូបនេះ និងស្វាមី មិនអាចរៀបចំពិធីខួបកំណើត ដ៏ធំមួយសម្រាប់កូន របស់ពួកគេបាននោះទេ ដោយគ្រាន់តែបានទិញនំខេកការ៉េម រៀបចំប្រដាប់ប្រដារក្មេងលេងតូចៗ និងថតរូបដោយខ្លួនឯងតែប៉ុណ្ណោះ ប៉ុ​ន្តែ ពិតជាមើលទៅពោរពេញដោយស្នាមញញឹម មានសុភមង្គលខ្លាំងណាស់ សាកសមនឹងគ្រួសារGoalពិតៗ

Related posts

Leave a Comment