ស្គាល់គ្នានឹងគូដណ្ដឹង ៥ ឆ្នាំ ផេនខេក ទើបដាច់ចិត្តទម្លាយរឿងរ៉ាវជីវិតទាំងនេះឡើង ខ្ទេចគ្មានសល់…

ពិធីការិនីកម្មវិធី 3Fun ដ៏មានប្រជាប្រិយភាព ផេនខេក កាន់តែធ្វើឱ្យមហាជនច្រណែននឹងជីវិតស្នេហារបស់នាង ដោយនាងមិនត្រឹមតែមានគូដណ្ដឹងរូបសង្ហាចេះស្រឡាញ់យល់ចិត្តនាងប៉ុណ្ណោះទេ លោកក៏ពូកែរកស៊ីថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផេនខេក បានទម្លាយថា បើគិតមកដល់ពេលនេះ នាង និង គូដណ្ដឹងសំណព្វចិត្តបានស្គាល់គ្នារយៈពេល ៥ ឆ្នាំមកហើយ ក្នុងនោះពួកគេបានឆ្លងកាត់រឿងរ៉ាវល្អអាក្រក់ សើចសប្បាយ យំទឹកភ្នែកជាមួយគ្នារាប់មិនអស់នោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងចៃដន្យ ផេនខេក ស្គាល់គ្នាជាមួយគូស្នេហ៍ដំបូងចំថ្ងៃខួបកំណើតរបស់លោកតែម្ដង ហើយឆ្លៀតពេលនេះ ពិធីការិនីខាងលើក៏បានជូនពរលោកយ៉ាងផ្អែមល្ហែមបំផុត ព្រមទាំងបង្ហើបថា រយៈពេល ៥ ឆ្នាំដែលពួកគេស្គាល់គ្នានេះ អ្នកទាំងពីរបានឆ្លងកាត់រឿងសប្បាយ និង លំបាកជាមួយគ្នាជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផេនខេក បានរៀបរាប់ថា «រីករាយថ្ងៃកំណើត Van Vichai ហើយក៏ជាថ្ងៃដែលយើងស្គាល់គ្នាដំបូងដែរ រហូតមកដល់ពេលនេះ 5ឆ្នាំហើយដែលយើងស្គាល់គ្នា មានរឿងជាច្រើនដែលយើងឆ្លងកាត់ទាំងសប្បាយ ទាំងលំបាក ហើយក៏សូមជូនពរបងសំណាងល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាពល្អ លក់ដូរមុខរបរឱ្យដាច់ មានគេស្រឡាញ់ចូលចិត្តច្រើន ស៊ូទៅមុខជាមួយគ្នាទៀតណាប្តីសម្លាញ់ ទោះឥលូវនេះយើងលំបាកបន្តិចមែន តែបន្តិចទៀតនឹងលែងអីហើយ (មិនមេនជាអ្នកមានតែពេលខ្លះក៏សប្បាយចិត្តនឹងជីវិតមួយនេះ)» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment