ក្រោយសះស្បើយជំងឺមួយស្របក់ធំ នាង គន្ធា គីឡូឡើងស្រឺតៗ រីឯសម្រស់ប្រែមកប្លែកខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា នាង គន្ធា បានដឹងមកហើយពីស្ថានភាពជំងឺរបស់នាង ដោយកាលនោះតារាស្រីរូបនេះមានជំងឺរលាកផ្លូវដង្ហើម និង មេរោគក្នុងឈាមនោះ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មួយរយៈក្រោយមកហាក់ធូរស្រាលបន្តិច តារាស្រីខាងលើនេះក៏បានចាប់ផ្តើមការងារសិល្បៈជាថ្មី បើទោះជាកម្លាំងរបស់នាងហាក់នៅមិនទាន់ប្រសើរឡើងយ៉ាងណាក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើគិតមកទល់ពេលរយៈពេលប្រមាណជា ៤ ខែមកហើយ បន្ទាប់ពីកញ្ញា នាង គន្ធា បានចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្រឡេកទៅមើលការងារសិល្បៈ នាង គន្ធា ក៏ហាក់កាន់តែមមាញឹកដូចដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនោះ គឺបន្ទាប់ពីបានធូរស្រាលពីជំងឺមួយស្របក់ធំ នាង គន្ធា ហាក់មានសម្រស់ស្រស់ស្អាតប្លែកជាងមុន ក៏ព្រោះតែនាងមានសាច់មានឈាម ឡើងគីឡូខុសប្លែកពេលនាងកំពុងឈឺស្គមស្គាំងកាលពីប៉ុន្មានខែមុននោះ

Related posts

Leave a Comment