ស្វាយរៀង៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ អំពីជីវិតរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បានទទួលភាពកក់ក្ដៅខ្លាំងពីស្វាមី ក្រោយរៀបការរួចជាមួយតារាសម្ដែង លោក ថមមី ដែលពេលនេះ ពួកគាត់ក៏មានតំណក់ឈាមកូនក្នុងពោះទុកជាចំណងដៃផងដែរ
ជាមួយគ្នានេះដែរ នាពេលកន្លងមក ប្ដីប្រពន្ធមួយគូនេះ តែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារតូចមួយនេះ យ៉ាងមានភាពផ្អែមល្ហែម និងពោរពេញដោយក្ដីសុខ នៅតាមបណ្ដាញសង្គមនានា ហ្វេនៗឃើញហើយ នាំគ្នាច្រណែនមិនស្ទើរនោះទេ
មួយវិញទៀត ថ្មីៗនេះ បើយោងតាមគណនីហ្វេសប៊ុក សួស វីហ្សា បានបង្ហោះនូវរូបភាពមួយចំនួនជាមួយគ្រួសារ និងស្វាមី នៅឯស្រុកកំណើត ជាមួយនឹងបរិយាកាសធម្មជាតិពិតជាស្រស់ស្រាយ និងមានក្ដីសុខខ្លាំង រួមជាមួយនឹងពាក្យពេចន៍មួយចំនួនថា
មេឃស្រទុំ ខ្យល់ត្រជាក់ៗ ត្រកួនលាស់ខៀវខ្ចី ស្ពៃនឹងបន្លែស្រស់ៗគ្រប់មុខធម្មជាតិពិតៗក្រោយផ្ទះពូខ្ញុំ បេីបេះយកមកជ្រលក់ជាមួយប្រហុកចិញ្រ្ចាំ ផ្អកចំហុយត្រីប្រម៉ា រឺធ្វេីទឹកគ្រឿង រឺឆាត្រកួនប្រេងខ្យង ល.ដឹងតែឆ្ងាញ់ជាប់មាត់ហេីយល្ងាចនេះ មកដល់ទីនេះមានអារម្មណ៏ថាស្រួលដកដង្ហេីមណាស់ គ្មានភាពអ៊ូរអរ គ្មានផ្សែងពុល មានតែចំការដំណាំ មិនភយ័ខ្លាចឆ្លងរោគនានាអរគុណអ្នកម្តាយនឹងលោកប្តីដែលបាន កំដរម៉ាមីតូច រកប្លង់ថតរូបស្អាតៗ