ឡើងឆ្វាច! មានកូន ១ ហើយក្ដី តូតា នៅតែលែងខ្លួនមិនសំចៃ ស្លៀកឈុតប៊ីគីនីមួយទំហឹង បង្អួតស្វាមី…

ជាទូទៅប្រិយមិត្តអ្នកនិយមតាមដានជីវិតតារាសិល្បៈខ្មែរ តែងជ្រាបច្បាស់ហើយថា ចាប់តាំងពីតារាសម្ដែងស្រីសាច់សខ្ចីកូនមួយ តូតា សម្រេចចិត្តកាន់ដៃស្វាមីអាយុបងនាងដល់ទៅជាងមួយជួរចូលរោងការមក នាងបានធ្វើឱ្យនារីជាច្រើនច្រណែន ព្រោះថានាងមិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីប្ដីសម្លាញ់ទេ តែក៏ទទួលបានកាដូមានតម្លៃថ្លៃៗញឹកញាប់ ដូចជារថយន្តទំនើប ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកតារាសម្ដែងស្រីរូបស្រស់ ម៉ាក សែនសូនីតា ហៅ តូតា បានទម្លាយពីសុភមង្គលនៅលើបណ្ដាញសង្គមថា នាងជាប្រពន្ធដែលមានសំណាងខ្លាំងណាស់ដែលបានលោក ប៉ុល វិបូ ជាស្វាមី ព្រោះលោកមិនត្រឹមពូកែរកស៊ី និង ចេះផ្គាប់ចិត្តប្រពន្ធទេ ថែមទាំងចេះមើលថែកូនបានយ៉ាងល្អថែមទៀតផង ហើយជារឿយ តូតា តែងត្រូវបាននាំទៅដើរកម្សាន្តទីនេះទីនោះ ពុំសូវជាលស់ថ្ងៃឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីក្លាយជាអ្នកម្តាយរបស់គេក៏ពិតមែន តែតារាសម្តែង តូតា នៅតែមានសម្រស់ស្អាតក្មេងជាងវ័យ ជាពិសេសចុងក្រោយនេះនាងមានរូបរាងទ្រលុកទ្រលន់ដែលមើលទៅកាន់តែគួរក្នាញ់តែម្តង ។ ក្នុងនោះក៏មានការសរសើរក្រោយមានកូនអ្នកម្តាយសម័យថ្មីរូបនេះនៅតែឃ្យូតមិនខុសពីមុនប៉ុន្មានឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងថ្មីៗ នេះ តូតា ពិតធ្វើឱ្យមហាជនបើកភ្នែកធំ បន្ទាប់ពីអ្នកម្ដាយសម័យថ្មីលែងខ្លួនស្លៀកឈុតប៊ីគីនីដើរលេងកម្សាន្តនៅលើឆ្នេរសមុទ្រនាកោះរ៉ុង ខេត្តព្រះសីហនុ ដោយបានកាន់ដៃស្វាមីទៅបន្ថែមរសជាតិស្នេហ៍ជាមួយគ្នាយ៉ាងមានសេចក្ដីសុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ មហាជនក៏អួតសរសើរនូវរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ ដោយនាងបានពន្លេចនូវឈុតពណ៌ក្រហមឆ្អិនឆ្អៅ ស៊ីជាមួយនឹងសាច់សខ្ចីដូចបណ្ដូលចេករបស់នាងផង ពិតធ្វើឱ្យស្វាមីលង់ដកចិត្តមិនរួចឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment