ចិត្តបានណាស់! ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កែវ នីសា បានបរិច្ចាគទឹកប្រាក់រហូតដល់….

ភ្នំពេញ៖ ជាការពិតណាស់ បើទោះបីមួយរយៈមុន អ្នកនាង កែវ នីសា បាត់បាត់មុខពីវិស័យសិល្បៈ តែពេលពេលនាងនៅតែមានការគាំទ្រពីមហាជន ច្រើនមិនខុសពេលមុនៗឡើយ។

ជាក់ស្ដែង នាងជាតារាស្រីដែលមានទាំងទេពកោសល្យ និង​រូប សម្រស់ស្រស់ស្អាត ហើយក៏ជាសិល្បៈការិនីមានចិត្តល្អ ចូលចិត្តធ្វើបុណ្យជួយអ្នកដទៃ ក្នុងនោះដែរ ថ្មីៗនេះ យើងឃើញនាងនាងបានបរិច្ចាគជាថវិកាផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយនាងបានបរិច្ចាគជាទឹកប្រាក់រហូតដល់​ ៤,៤៤៤ ដុល្លារ

បន្ទាប់ពីបានបរិច្ចាគជាថវិកាផ្ទាល់ខ្លួនយ៉ាងច្រើននេះ រួចក៏មានមហាជន និងបណ្ដាអ្នកគាំទ្រនាងជាច្រើនបានកោតសរសើរពីទឹកចិត្តដ៏ថ្លៃថ្លាមួយនេះ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាតិក្នុងគ្រាមានជំងឺកូវីដ-១៩នេះ

Related posts

Leave a Comment