រៀបការជាមួយគ្នារាប់ឆ្នាំ តែឃំុ​ ប៉ុណ្ណាដែត ពោលពាក្យបែបនេះ….

ភ្នំពេញ៖ មិនតិចឆ្នាំនោះទេ ដែលតារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានស្រលាញ់ យល់ចិត្តគ្នា តាំងនៅប្រឡូកក្នុងវិថីសិល្បៈមកម្ល៉េះ រហូតដល់រៀបការសាងគ្រួសារជាមួយគ្នាយ៉ាងមានសេចក្តីសុខផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ សព្វថ្ងៃតារាប្តីប្រពន្ធទាំងពីរដួងនេះ បានផ្អាកពីអាជីពសិល្បៈហើយ និងងាកមកគ្រប់គ្រងជំនួញវិញម្តង ចំណែកស្ថានភាពគ្រួសារវិញ តារាមួយគូនេះ មានបុត្រ៣នាក់ជាចំណងដៃទៅហើយ ប៉ុន្តែមើលទៅភាពល្អូកល្អើន និងការយកចិត្តទុកដាក់ គឺហាក់បីដូចជានៅតែមានដដែល មិនខុសពីពេលមុនៗនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ យក់ ថិតរដ្ឋា បានបង្ហោះរូបជាមួយនិងស្វាមី ឃុំ ប៉ុណ្ណាដែត ដោយបង្ហាញពីភាពស្និទ្ធស្នាល និងការស្រលាញ់ ព្រមទាំងសរសេរសំណេរខ្លីមួយទៀតថា៖ ត្រូវតែនៅពាំងអូនរហូតណា បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីដែលសំខាន់ពាំងចឹងទៅបានមើលទៅអូនស្គមតិចហាសហា យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរចំពោះប្តីប្រពន្ធតារាមួយគូនេះ ដែលនៅតែស្វីត និងផ្អែមល្ហែមជាមួយគ្នា មិនចាញ់គូសង្ហារវ័យក្មេង ដែលទើបតែស្រលាញ់នោះទេ៕ សូមចូលទស្សនារូបភាពខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment