ដំណឹងបន្ទាន់!! ម្ចាស់ឡាន ត្រូវចេញមុខមកសម្អាតអោយបានស្អាត និងអោយបានលឿនបំផុត ប្រសិនបើមិនដូច្នេះទេ….

ខេត្តព្រះសីហនុ​ ជាខេត្តមួយស្ថិតនៅភាគនីរតីនៃប្រទេសកម្ពុជាដែលសំបូរទៅដោយតំបន់ទេសចរណ៍សំរាប់ដើរកំសាន្ត ដែលមានកន្លែងទេសចរណ៏សំខាន់ៗជាច្រេីនកន្លែង ដែលនៅក្នុងនោះមានដូចជា​ តំបន់ឆ្នេរ​សមុទ្រ​ តំបន់កោះ រមណីដ្ឋានធម្មជាតិ​ដែលមាន​បរិយាកាស​ស្រស់​បំព្រង​ និង​តំបន់​​ប្រវត្តិសាស្ត្រ​នានាថែម​ទៀត​ផង​។

យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​មួយដែលមាន​ឈ្មោះ​ ប្រជាជន​ខេត្ត​ព្រះសីហនុ​ បាន​បង្ហោះ​ពី​ទិដ្ឋភាព​ដែល​ឡានបែនដឹកដីមួយ​គ្រឿង​បាន​ធ្លាក់​ដីចេញពីឡាន​ បង្ករឲ្យ​ផ្លូវ​ថ្នល់មាន​សភាព​រាយប៉ាយ​ជាខ្លាំង​ ក្នុង​នោះ​ម្ចាស់​គណនី​ផេក​ខាងលេី​ក៏បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅល្ងាចថ្ងៃ​សុក្រ​នេះ​​ថា៖

«ម្ចាស់ឡាន ត្រូវចេញមុខមកសម្អាតអោយបានស្អាត និងអោយបានលឿនបំផុត ប្រសិនបើមិនដូច្នេះទេ នឹងត្រូវរដ្ឋបាលក្រុង អនុវត្តតាមច្បាប់ជាធរមាន ។ ហើយនឹងមិនត្រូវអោយមានការដឹកជញ្ជូន ធ្វើអោយមានផលប៉ះពាល់ ដល់ផ្លូវ និងការធ្វើចរាចរទូទៅទៀតឡើយ ។​ ទីតាំនៅកែងមន្ទីរទេសចរណ៍ អតីតមហោស្រព»។

Related posts

Leave a Comment