លើសពីអាណិត ប្អូនប្រុសដែលជាមនុស្ស គ មិនអាចនិយាយបាន ខំឡាយលក់ផលិតផលតាមអនឡាញ ទំរាំមានអ្នកទិញ បែរជាពេលយកអីវ៉ាន់ឲ្យគេ ត្រូវបានចោរឆក់យកទូរស័ព្ទទៅបាត់ទៀត

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ អំពីជីវិតតស៊ូរបស់ប្អូនប្រុសម្នាក់ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Nut Nuttakit ហើយគាត់គឺជាមនុស្ស គ មិនអាចនិយាយស្ដីបានតាំងពីកំណើត បានខិតខំតស៊ូជំនះនឹងជីវិតដ៏លំបាកមួយនេះអស់រយៈពេលជាច្រើនឆ្នាំ ដោយ
គាត់បានខិតខំបង្កើតមុខរបបមួយ ដោយខ្លួនឯង ដែលធ្វើជាអ្នកលក់ផលិតផលកែសម្ផស្សមួយចំនួន មានដូចជា ម្សៅ និងឡេការពារកំដៅថ្ងៃ រួមជាមួយគ្រឿងសម្អាងមួយចំនួនទៀត តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក រហូតទទួលបានការគាំទ្រយ៉ាងខ្លាំង

ដោយឡែក កាលពីយប់ម្សិលមិញនេះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ យុវជនខាងលើនេះ ស្រាប់តែត្រូវបានចោរមួយក្រុមបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ប្អូន រួចគេចខ្លួនបានសម្រេច បង្កធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង និងបានធ្វើឱ្យរូបគាត់យំសោកស្ដាយជាពន់ពេក។ ក្នុងនោះដែរ ប្អូនប្រុសខាងលើ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖

សូមជំរាបសួរដល់បងៗពូមីងទាំងអស់ ដែលបានកម៉្មងអីវ៉ាន់របស់ខ្ញុំ បើសិនជាមានអ្នកឆាតទៅអោយផ្ញើរលុយ ឬគួរអោយចំឡែក សូមបងប្អូនកុំផ្ញើរលុយអោយសោះ បើក្រៅពីលេខ 070222388 និង ABA 001234737 ដែលខ្ញុំឡាយលក់ ព្រោះប្រហែលជាម៉ោង ១១ជាង ចោរបានឆក់ទូរស័ព្ទខ្ញុំបាត់ហើយ នៅម្តុំផ្សារស្ទឹងមានជ័យចាស់ សូមបងៗប្អូនទាំងអស់ប្រុងប្រយ័ត្នផង មួយទៀតបងៗបើសិនជាមានលេខទូរស័ព្ទ 010 807 194 ខលទៅសូមកុំលើកព្រោះជាលេខទូរស័ព្ទដែលចោរឆក់យកទៅ ហើយកុំវេលុយអោយអោយសោះ ព្រោះខ្ញុំអត់ទទួលខុសត្រូវទេ”។

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment