អាសូរណាស់! ក្មេងប្រុស៣នាក់ ត្រូវបានលង់ទឹកស្លា.ប់ព្រមគ្នាបន្ទាប់ពីនាំគ្នាចុះរាវគ្រុំនៅទឹកបឹង…

កណ្តាល​៖​ កាលពីថ្ងៃទី១៧​ខែមេសា​ឆ្នាំ​២០២០​ វេលាម៉ោង​១៦និង៤០នាទី​មានកុមារលង់ទឹក​០៣នាក់​ បណ្តាលឲ្យស្លា.ប់​នៅចំនុចបឹងរលួស​.ភូមិពង្រ​.ឃុំឈ្វាំង​ ស្រុកពញាឮខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ច​បានឲ្យដឹងថា​៖ជនរងគ្រោះចំនួន​០៣នាក់​(ស្លា.ប់)​មាន​៖ ១.​ឈ្មោះ​អេង ស៊ាងលី​ភេទប្រុស.​អាយុ១៤ឆ្នាំ​.មុខរបរសិស្ស។ ២.​ឈ្មោះ​ អុល សត្យា​ ភេទប្រុស.អាយុ១២ឆ្នាំ​.មុខរបរសិស្ស។ ៣.ឈ្មោះ​ ជួប តុលា​ ភេទប្រុស​.អាយុ១១ឆ្នាំ​.មុខរបរសិស្ស។ ជនរងគ្រោះទាំងបីនាក់​មានទីលំនៅភូមិត្រពាំងព្រីង​.សង្កាត់ពញាពន់​.ខ័ណ្ឌព្រែកព្នៅ​.រាជធានីភ្នំពេញ។

សមត្ថកិច្ច​ បានបន្តឲ្យដឹងទៀតថា​ នៅថ្ងៃខែឆ្នាំ​ កេីតហេតុខាងលើ​ ក្មេងប្រុសទាំងបីនាក់​ បាននាំគ្នាជិះកង់ទៅរាវគ្រុំ​ នៅក្នុងទឹកបឹងរលួស​.ស្ថិតនៅក្នុងភូមិសាស្ត្រ​.ភូមិពង្រ​.ឃុំឈ្វាំង​.ស្រុកពញាឮ​.ខេត្តកណ្តាល​។ដោយបានបាត់កូនយូរពេក ឪពុកម្តាយបាននាំគ្នាដើររកកូនរបស់ខ្លួនប៉ុន្តែរកពុំឃើញ។​ លុះរហូតដល់វេលាម៉ោង​១៦និង៤០នាទី​ ឪពុកម្តាយបាននាំបងប្អូន​ និងអ្នកនៅជិតខាងដើររកកូនម្ដងទៀត​ នៅតែមិនឃើញក្នុងខណៈពេលនោះ​ ឪពុកជនរងគ្រោះ​និងអ្នកជិតខាងបាននាំគ្នាចុះទៅរាវរកជនរងគ្រោះនៅក្នុងទឹកបឹងរលួស​ រួចហើយបានប្រទះឃើញជនរងគ្រោះទាំងបីនាក់នោះ​ លង់ទឹកស្លា.ប់តែម្តង។​ បន្ទាប់មកក្រុមគ្រួសារ​ បានយកស.ពទៅធ្វើបុណ្យតាមប្រពៃណី៕

Related posts

Leave a Comment