នឹកប្តីពេក! ប្រពន្ធ Na khom ដើរប្រមូលរបស់ដែលប្តីស្រឡាញ់ ទៅធ្វើរឿងមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជពិតជាបានជ្រាបមកហើយពីរឿងរ៉ាវតក់ស្លុតមួយដែលធ្វើឱ្យមហាជនស្ទើរតែពិបានទទួលយកក្នុងការបាត់បង់តារាកំប្លែងលំដាប់ប្រទេសថៃម្នាក់គឺលោក Na khom ដែលលោកបានទទួលមរណភាពជិត ៣ ខែមកហើយ ដោយសារតែជំងឺកូវីដ-១៩ បានឆក់យកជីវិតលោកទៅគ្មានថ្ងៃត្រឡប់ បានត្រឹមបន្សល់នូវភាពឈឺចាប់ដល់ក្រុនគ្រួសារបងប្អូនតែប៉ុណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែឱ្យស្រណោះនោះគឺក្រុមគ្រួសាររបស់លោក ជាពិសេភរិយាលោកតែម្តងដែលស្ទើរតែគ្មានដង្ហើមនោះទេ ពេលនឹកឃើញស្វាមីឃ្លាតមួយពព្រិចភ្នែកបែបនេះ ។ ដោយឡែកនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះឃើញថាគ្រួសាររបស់តារាកំប្លែង លោក Na khom បានរៀបចំពិធីបុណ្យសូត្រមន្តដើម្បីឧទ្ទិសឱ្យស្វាមីដែលបានចាកឆ្ងាតទៅគ្មានថ្ងៃត្រឡប់នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ យោងតាមការបង្ហោះទៅលើគណនីរបស់កូនស្រី Nakhom បានពោលទៅកាន់ឪពុកយ៉ាងក្តុកក្តួលថា «ពេលនេះកូននាំលោកពុកមកស្តាប់ធម៌ ព្រោះគ្រួសារយើងបាននាំឆ្អឹងពុកមកជាមួយ ព្រមជាមួយខោអាវស្បែកជើងដែលពុកតែងពាក់នៅក្នុងផ្ទះ ពេលនេះកូនបាននាំយកមកឧទ្ទិសឱ្យពុក ហើយនាំពុកទៅនៅផ្ទះយើងវិញផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា តារាកំប្លែង Nakhom បានទទួលមរណភាពជិត ៣ ខែហើយដែរ ក្នុងនោះក្រុមគ្រួសារលោក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងរៀបចំពិធីបុណ្យឱ្យលោក ១០០ ថ្ងៃនៅថ្ងៃខាងមុខដែលជិតឈានមកដល់នេះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment