រកឯណាបានទៀតស្វាមីល្អបែបនេះ គ្រាន់តែឃើញប្រពន្ធស៊ែរសោះ ស្វាមីរបស់ ផន សុផារី ដឹកដៃទាំងគ្រួសារទៅបំពេញបំណងប្រពន្ធភ្លេត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មណ្ឌលគិរី ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអតីតតារាកំប្លែងស្រីសាច់សអ្នកនាង ផន សុផារី ក្រោយរៀបការរួច តារារូបនេះបានដកខ្លួនពីវិស័យសិល្បៈមិនសូវបង្ហាញមុខដូចពេលមុនៗឡើយ។ ជាក់ស្ដែង បើទោះបីស្ងាត់ពីវិថីសិល្បៈ ក៏នៅមានអ្នកគាំទ្រចង់ឃើញពីសកម្មភាពរស់នៅឯកជនរបស់នាងដដែល។ ជាមួយគ្នានេះដែរ បន្ទាប់ពីកសាងជីវិតគ្រួសារមិនបានប៉ុន្មានឆ្នាំផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នតារារូបនេះមានកូនស្រីពីរនាក់មានមុខមាត់គួរឲ្យក្នាញ់ខ្លាំង។បើងាកទៅមើលជីវិតគ្រួសារក្រោយមានកូនពីររួច គេឃើញនាងនិងស្វាមី ព្រមទាំងកូនៗរស់នៅយ៉ាងក្ដីសុខ ពេញដោយស្នាមញញឹមតែម្ដង។ដោយឡែកទៀតសោត អាចនិយាយបានថាអ្នកនាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផន សុផារី ជានារីដ៏សំណាង ដែលមានស្វាមីចេះយកចិត្ត បារម្ភពីគ្រួសារ និងអាចមើលថែនាងនិងកូនៗបានយ៉ាងល្អ។តួយ៉ាង ថ្មីៗនេះអ្នកនាង ផន សុផារី បានធ្វើឲ្យអ្នកគាំទ្រច្រណែននឹងនាងគ្រប់គ្នា ខណៈអ្នកម្ដាយសម័យថ្មីរូបនេះ បង្ហោះរូបដើរកម្សន្តជុំគ្រួសារយ៉ាងដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយដំណើរកម្សាន្តនោះនាង ជាមួយស្វាមី និងកូនបានទៅខេត្តមណ្ឌលគិរី ព្រមទាំងថតរូបគ្រួសារបង្ហាញភាពរីករាយ មើលទៅមានសុភមង្គលខ្លាំងតែម្ដង។គួរបញ្ជាក់ផងដែរថា អ្វីដែលចាប់អារម្មណ៍នោះ មុននឹងបានទៅដើរលេង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារារូបនេះធ្លាប់ស៊ែរផុសថាចង់ទៅមណ្ឌលគិរីនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ក្នុងនោះដែរ ក្រោយស្វាមីនាងឃើញស៊ែរនេះរួច ក៏បំពេញបំណងភរិយាភ្លែតមិនឲ្យចាំយូរឡើយ៕ប្រភព​៖khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment