ទើបដឹង តូតា និង ស្វាមី អាយុខុសគ្នាជិត ២០ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកតារាសម្ដែងស្រីរូបស្រស់ ម៉ាក សែនសូនីតា ហៅ តូតា បានទម្លាយពីសុភមង្គលនៅលើបណ្ដាញសង្គមថា នាងជាប្រពន្ធដែលមានសំណាងខ្លាំងណាស់ដែលបានលោក ប៉ុល វិបូ ជាស្វាមី ព្រោះលោកមិនត្រឹមពូកែរកស៊ី និង ចេះផ្គាប់ចិត្តប្រពន្ធទេ ថែមទាំងចេះមើលថែកូនបានយ៉ាងល្អថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតបើតាមការសង្កេតឃើញសកម្មភាពនៅលើបណ្ដាញសង្គមកន្លងមក ចាប់តាំងពី តូតា សម្រេចចិត្តកាន់ដៃស្វាមីអាយុបងនាងដល់ទៅជាងមួយជួរចូលរោងការមក នាងបានធ្វើឱ្យនារីជាច្រើនច្រណែន ព្រោះថានាងមិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីប្ដីសម្លាញ់ទេ តែក៏ទទួលបានកាដូមានតម្លៃថ្លៃៗញឹកញាប់ ដូចជារថយន្តទំនើបជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេថាអាយុគ្រាន់តែជាតួលេខ ថ្វីដ្បិតថាតារាសម្ដែង តូតា ទើបតែមានវ័យ ២៦ ឆ្នាំ ចំណែកស្វាមីនាងមានអាយុដល់ទៅ ៤១ ឆ្នាំហើយក៏ដោយ ប៉ុន្ដែមើលទៅប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់ល្អូកល្អិនជាមួយគ្នាខ្លាំងណាស់ មិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ចាប់តាំងពីគូស្វាមីភរិយាខុសវ័យមួយគូនេះ ទទួលបានកូនប្រុសម្នាក់ជាចំណងដៃ កាន់តែធ្វើឱ្យ តូតា ទទួលបានការស្រឡាញ់ពីគ្រួសារខាងស្វាមីកាន់តែខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment