ខំលួចម៉ូតូឪលក់ យកលុយជិះយន្ដហោះទៅជួបប្រុសស្អាតស្គាល់គ្នាក្នុងហ្គេម ទីបំផុតយំគគ្រូក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ ក្មេង​ស្រី​ជំទង់​ម្នាក់ នៅ​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម ក្រោយ​វីដេអូ​មួយ​បង្ហាញ​ពី​រូប​នាង​នៅ​ឯ​ប្រលាន​យន្តហោះ។ តាម​សារព័ត៌មាន Tribun Timur បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រូប​នេះ ចង់​ធ្វើ​ដំណើរ​ពី Jambi ទៅ​ក្រុង Jakarta ដើម្បី​ទៅ​ជួប​ក្មេង​ប្រុស​​ម្នាក់ ដែល​រូប​នាង​ស្គាល់​តាម​ការ​លេង​ហ្គេម​អនឡាញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​នោះ លក់​ម៉ូតូ​របស់​ឪពុក​នាង​បាន​ក្នុង​តម្លៃ​ប្រមាណ ១ ៤០០ ដុល្លារ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ ធ្វើ​ដំណើរ​ទៅ​ក្រុង Jakarta ។ នៅ​ពេល​រូប​នាង​ទៅ​ដល់​ប្រលាន នាង​បាន​ទាក់ទង​ទៅ​ក្មេង​ប្រុស​នោះ ប៉ុន្តែ​ក្មេង​នោះ​បាន​ប្រាប់​នាង​ថា រូប​គេ​មិន​ចង់​ជួប​នាង​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ខូច​ចិត្ត​អង្គុយ​យំ​លើ​បង់​នៅ​ប្រលាន​នោះ​តែ​ម្ដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក ខាង​បុគ្គលិក​ប្រលាន​ក៏​បាន​ចូល​មក​សួរ​នាំ ហើយ​ក៏​សង្ស័យ​ដោយសារ​គ្មាន​ឃើញ​សាច់ញាតិ​ណា​ម្នាក់​នៅ​ជាមួយ​នាង ទោះ​ជា​យ៉ាង​ណា​ក្មេង​ស្រី​រូប​នោះ ​នៅ​តែ​ចចេស​ចង់​ទៅ​ក្រុង Jakarta ប៉ុន្តែ​ជា​សំណាង​ល្អ ក្រោយ​វីដេអូ​របស់​នាង​នៅ​ប្រលាន​បាន​បង្ហោះ​ល្បីសុះសាយ ក្រុម​គ្រួសារ​នាង​បាន​ឃើញ ក៏​ទៅ​ប្រលាន​រារាំង​នាង​មិន​ឱ្យ​ទៅ Jakarta បាន​វិញ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment