អ្នកនាង សុកាន់ដា ហៅ ខ្ញុង គឺជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN ។ តារាកំប្លែងស្រីរូបនេះ តែងតែបង្កអោយមានការផ្ទុះសំណេីចជាខ្លាំង ដល់មហាជននានា តាមរយៈវោហារស័ព្ទចាក់ទឹកមិនលេចតែម្តង ទេីបតារាកំប្លែងស្រីរូបនេះ តែងតែទទួលបាននូវការគាំទ្រមិនចេះរីងស្ងួតនោះឡេីយ។
យ៉ាងណាមិញ កាលពីម្សិលមិញ តារាកំប្លែងស្រីរូបនេះបានបង្ហោះពីរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយស្វាមី និងឪពុកបង្កើតរបស់ខ្លួន អមជាមួយការរៀបរាប់យ៉ាងមានអត្ថន័យ ដោយមានខ្លឹមសារដូចតទៅ៖«មិនដឹងគិតអីខ្លះទេ គ្រាន់តែដឹងត្រឹមថាអោយតែមើលរូបថតប៉ាទឹកភ្នែកក៏ហូរ
កូនសូមអោយប៉ា មាំមួន សុខភាពល្អ បែបនេះរហូតទៅ ព្រោះកូនចង់អោយប៉ាបានឃើញពីភាពជោគជ័យរបស់កូននៅថ្ងៃណាមួយ កូននឹងបានតបស្នងសងគុណដល់លោកដែលតែងតែមិនបោះបង់កូនទោះបីជាក្នុង កាលៈទេសៈណាក៏ដោយ ប្តីសំលាញ់បងត្រូវថែរក្សាអូនអោយដូចប៉ាអូនណា»។