ពិតជាគួរអោយសរសើរមែន ភរិយារបស់​ឧកញ៉ា​ ​ម៉ុង​ ​ឫទ្ធី​ ពូកែធ្វើម្ហូបខ្មែរឆ្ងាញ់ៗដល់ម្លឹងសោះ ពិតជាសំណាងណាស់បានភ្លក់ស្នាដៃរបស់គាត់

រាល់ពេល​ដែល​មាន​ភ្ញៀវ​ទៅលេង​ផ្ទះ​របស់​លោក​ ​ឧកញ៉ា​ ​ម៉ុង​ ​ឫទ្ធី​ ​នៅ​កែវ​ផុស​ ​ភរិយា​លោក​តែង​ធ្វើម្ហូប​ខ្មែរ​ឆ្ងាញ់​ៗ​ទទួលភ្ញៀវ​មិនដែល​ខាន​ឡើយ​ ​។​ ​ដោយ​ឡែ​ក​ថ្មី​ៗ​នេះ​លោកជំទាវ​ ​ម៉ែ​ន​ ​ស៊ុន​ ​ម៉ុង​ ​ឫទ្ធី​ ​បាន​ធ្វើម្ហូប​ខ្មែរ​ជាច្រើន​មុខ​ទទួល​មន្ត្រី​រាជការ​ ​១០០​ ​នាក់​ ​នៃ​ក្រសួង​ដែនដី​ ​តប​តាម​ការ​សំណូមពរ​របស់​ ​រដ្ឋមន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​។​ ​ការ​ទទួលភ្ញៀវ​ដោយមុខ​ម្ហូប​ខ្មែរ​ឆ្ងាញ់​ៗ​ ​និង​ ​សាមញ្ញ​ៗ​បំផុត​នេះ​ ​បាន​ធ្វើឲ្យ​មានការ​កោតសរសើរ​ជា​ខ្លាំង​ពី​អ្នកលេង​បណ្ដាញ​សង្គម​ ​ថា​ភរិយា​លោក​ឧកញ៉ា​ ​ម៉ុង​ ​ឫទ្ធី​ ​ពិតជា​ពូកែ​ធ្វើម្ហូប​ខ្មែរ​គួរឲ្យ​ចង់​ទទួល​ខ្លាំង​ណាស់​ ​។​

ជា​ភរិយា​មហាសេដ្ឋី​ស្រុកខ្មែរ​តែ​លោកជំទាវ​ ​ម៉ែ​ន​ ​ស៊ុន​ ​ម៉ុង​ ​ឫទ្ធី​ ​មិនដែល​ទុក​ដៃ​ទំនេរ​ឡើយ​ ​មិនថា​កិច្ចការ​ងារ​ផ្ទះសម្បែង​ ​ពិសេស​ការ​ធ្វើម្ហូប​គឺជា​ជំនាញ​របស់​លោកជំទាវ​តែម្ដង​ ​។​ ​ជា​រឿយ​ៗ​ឯកឧត្ដម​បណ្ឌិត​ ​ឧកញ៉ា​ ​ម៉ុង​ ​ឫទ្ធី​ ​តែង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ស្នាដៃ​ធ្វើម្ហូប​ខ្មែរ​ដ៏​ប៉ិនប្រសប់​របស់​លោកជំទាវ​ ​។​ ​ទោះបី​មាន​ប្រាក់​រាប់​លាន​ដុល្លារ​តែ​គ្រូ​សារ​ឧកញ៉ា​ ​ម៉ុង​ ​ឫទ្ធី​ ​ចូលចិត្ត​ពិសា​ម្ហូប​ខ្មែ​រសាម​ញ្ញៗ​បំផុត​ ​ហើយ​ម្ហូប​ដែល​ល្បី​ជាងគេ​នោះ​ ​គឺ​ការ​ធ្វើ​ផ្អក​ត្រី​ដ៏​ឈ្ញុយ​ឆ្ងាញ់​ ​រហូតដល់​មាន​អ្នកខ្លះ​ស្នើ​ ​សុំ​ឲ្យ​លោកជំទាវ​ធ្វើ​លក់​ទៀតផង

Related posts

Leave a Comment