កាលពីរសៀលថ្ងៃមិញនេះ ទី១៨ ខែមេសា ឆ្នាំ២០២០ វីដេអូឃ្លីបមួយស្ដីអំពី ក្មេ ងស្រីម្នាក់ ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុកមានការចាប់អារម្មណ៏ជាខ្លាំង ព្រោះតែ ក្មេ ង ស្រីរូបនេះ បានទៅហាង Salon មួយកន្លែងដើម្បីលាបថ្នាំសក់ និងផាត់មុខ តែចុងក្រោយបែរជាមិនមានលុយឱ្យម្ចាស់ហាងគេទៅវិញ រួចក៏កុហកថា ភ្លេចលុយនៅឯផ្ទះជួលនឹងបានសុំឱ្យម្ចាស់ហាង មេត្ដាជួយឌុបនាងទៅយកលុយនៅផ្ទះជួលផង។ ក្នុងអំឡុងពេលជូនទៅ ក្មេ ងស្រីរូបនេះ គឺបានកុហកម្ដងថានៅទីនេះ ម្ដងថានៅទីនោះ ហើយនៅពេលសួរថា មូលហេតុអ្វីបានជាកុហក ហើយធ្វើបែបនេះ? បែរជាក្មេ ងស្រីនោះ រឹងរុសមិនព្រមឆ្លើយតបម្ដងជាពីរដងថែមទៀតផង
វីដេអូដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ Pingdy Ny បានសរសេរប្រាប់ឱ្យដឹងថា៖”ក្តៅៗមិញៗ ក្តៅទាំងកាយក្តៅទាំងចិត្ត បោកឯងឡេីងចង់ឡប់ខួរទីបំផុតនៅតែអត់បានចម្លេីយថាហេតុអី? តោះចូលមេីលទាំងអស់គ្នា លេីកទី១ ក្នុងឆាកជីវិតហេីយខ្ញុំហើយ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ស៊ែរមួយផងបងប្អូន គាត់លាបសក់ផាត់មុខអត់យកលុយមក”។
យ៉ាងណាមិញ ក្រោយការបង្ហោះរបស់ម្ចាស់គណនីរូបនេះ រំលងបានប៉ុន្មានម៉ោងរួចមក ក្មេ ងស្រីរូបនេះ ការពិតគឺបានរត់ចេញពីផ្ទះអស់រយៈពេល ៤ថ្ងៃមកហើយ។ ហើយឪពុកម្ដាយរបស់ក្មេ ងស្រីនេះ ក៏បានមកយកនាងត្រលប់ទៅផ្ទះវិញហើយ។ ម្ចាស់គណនីខាងលើ បានបន្ថែមទៀតថា៖”វីដេអូដែលខ្ញុំផុសថ្ង្ងៃមិញ វាពិជាមានប្រយោជន៍ដល់គ្រួសារប្អូន ពីព្រោះគាត់បានរត់ចេញពីផ្ទះ3-4ថ្ងៃហេីយ គ្រួសារគាត់ខំតាមរកមិនឃេីញទេ ទេីបតែឃេីញពេលដែលខ្ញុំផុសclipហ្នឹង”។