ព្យាបាលឡើងជាងមួយខែ ពេលនេះ Lydia និងស្វាមី ជាសះស្បើយ បានទៅផ្ទះហើយ

ថៃ៖ ក្រោយពីត្រូវសម្រាកព្យាបាលអស់រយៈពេលជាង មួយខែមក វាគឺជាដំណឹងល្អមួយ ដែលគូស្វាមីភរិយារវាង តារាសម្ដែងថៃដ៏ល្បី លោក Matthew និងនាង Lydia បានជាសះស្បើយពីជំងឺ Covid-19 ព្រមទាំងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ផងដែរ។
នៅក្នុងនោះដែរ​ តារាស្រី Lydia បានប្រកាសតាមបណ្ដាញសង្គម Instagram ដោយបានបញ្ជាក់ថា៖

បន្ទាប់ពី ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាង ៣០ ថ្ងៃមក ពេលនេះយើងមានសុវត្ថិភាពហើយ។ ហើយយើងទាំងពីរនាក់ ក៏បានត្រលប់ទៅផ្ទះវិញហើយ យើងនឹងធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិតគ្រប់យ៉ាង ដើម្បីសុវត្ថិភាពខ្លាំងជាទីបំផុត សូមអរគុណចំពោះ ការលើកទឹកចិត្តដែលបានផ្ញើមក ឲ្យពួកយើងសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ

ក្រោយពីបានជ្រាបដំណឹង ដ៏ល្អបែបនេះហើយ បណ្ដាអ្នកគាំទ្រ ព្រមទាំងមិត្តៗរួមអាជីពជាច្រើន បានមកចូលរួមអបអរសាទរគ្នាទៅវិញទៅមកយ៉ាងច្រើន ព្រមទាំងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានឃើញ អ្នកទាំងពីរ បានវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ ផងដែរ

Related posts

Leave a Comment