ក្នាញ់ត្រង់ថ្ពាល់ខួចតែម្ដង! កូនប្រុស ឱក សុគន្ធកញ្ញា កាត់សក់អស់ចឹងទៅ កាន់តែគួរឲ្យស្រលាញ់

ភ្នំពេញ៖ បច្ចុប្បន្ននេះ​ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដែលមានមុខមាត់ស្អាត ឃ្យូត និង គួរឲ្យស្រលាញ់ទៀតផង ដោយពេលនេះកូនប្រុសរបស់នាងមានអាយុ ៦ខែហើយ

ជាការពិតណាស់ បន្ទាប់ពីនាងបានរៀបការកសាងជីវិតគ្រួសារ និង មានកូនប្រុសរួច អ្នកនាង ឱក សុគន្ធកញ្ញា តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមពីការរស់នៅឯកជនរបស់នាង ឲ្យអ្នកគាំទ្របានឃើញជានិច្ច។ ជាពិសេសបង្ហាញមុខមាត់ កូនប្រុសតូចគួរឲ្យក្នាញ់របស់នាង ចំណែកពេលនេះ នាងកាន់តែមានក្ដីសុខ និង សុភមង្គលជាមួយគ្រួសារកាន់តែខ្លាំងជាងមុន

តួយ៉ាង មុននេះបន្តិច អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពកូនប្រុសនាង ជាច្រើនសន្លឹក ដោយពេលនេះកូនប្រុសនាងកាន់តែធំធាត់ជាងមុន ចំណែកមុខមាត់ក៏កាន់តែស្អាតសង្ហា មិនចាញ់ ម៉ាក់ ប៉ាឡើយ ជាពិសេសថ្ពាល់ខួចតែម្ដង ពេលស្នាមញញឹមទៅកាន់តែស្រស់ស្អាតគួរឲ្យក្នាញ់ខ្លាំង

Related posts

Leave a Comment