ប្រវត្តិរបស់ចោមច័ន្ទ ទម្រាំបានកាន់លុយ ទាំងដុំៗដូចសព្វថ្ងៃ

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានពី ជីវិតឯកជនរបស់ ចោមច័ន្ទ ប្រាកដាជាបានជ្រាបហើយថា រូបនាងមានជីវភាពហឺហា ហាយសូរខ្លាំងកម្រិតណា នាពេលបច្ចុប្បន្ននេះ។
មិនត្រឹមតែប៉ុណ្ណោះ ចោមច័ន្ទ តែងតែបង្អួតពីទ្រព្យសម្បត្តិស្ដុកស្ដម មានជំនួញច្រើនក្នុងដៃ ផ្ទះធំស្កឹមស្កៃ មានឡានទំនើប ព្រមទាំងមាសពេជ្រ ពាក់ជ្រែកខ្លួន គួរឲ្យសរសើរណាស់

យ៉ាងណាមិញ អ្នកណាទៅដឹងថា មុនពេលទទួលបានភាពជោគជ័យ ក្នុងជីវិតបែបនេះ ចោមច័ន្ទ ធ្លាប់បានឆ្លងកាត់រឿងរ៉ាវកម្សត់ ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។ យោងតាមគណនីហ្វេប៊ុករបស់ ចោមច័ន្ទ មុននេះបន្តិច បានបង្ហោះសាររៀបរាប់ពីជីវិតរបស់នាង ទម្រាំបានកាន់លុយទាំងដុំៗបែបនេះ មិនងាយស្រួលទេ ដោយរូបនាង ធ្លាប់បានដើរស៊ីឈ្នួលគេ និងធ្វើតស៊ូការងារដើម្បីលុយនៅពេលអាយុ២៣ឆ្នាំ ព្រមទាំងបានព្យាយាមបង្កើត មុខរបរជាច្រើន រហូតបានដល់សព្វថ្ងៃនេះ

បន្ទាប់ពីបានជ្រាបពី ដំណើរជីវិតខ្លះៗរបស់ ចោមច័ន្ទ ហើយភ្លាមមានហ្វេនៗជាច្រើន បានពេញចិត្តនិងសរសើរចំពោះ ការតស៊ូជម្នះឱបសគ្គរបស់នាងគ្រប់គ្នា និងគួរយកជាគំរូផងដែរ

Related posts

Leave a Comment