ក្រោយឡើងផ្ទះតម្លៃរាប់ម៉ឺនដុល្លារ កាតុ និង ស្វាមី មានបំណងធំមួយត្រូវសម្រេចឱ្យបាននៅឆ្នាំក្រោយ

បន្ទាប់ពីឡើងផ្ទះវីឡាថ្មីតម្លៃរាប់ម៉ឺនដុល្លារមក កាតុ និង ស្វាមី មានបំណងនឹងយកកូនម្នាក់បន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីឱ្យជីវិតគ្រួសារកាន់តែមានសុភមង្គលថែមមួយកម្រិតទៀត ។កាតុ និង ស្វាមី មានបំណងចង់បានកូនជាច្រើននាក់នៅក្នុងគ្រួសារ តែដោយសារពេលវេលាមិនអំណោយផល

បានធ្វើឱ្យអ្នកទាំងពីរមិនទាន់សម្រេចចិត្តយកកូនទី ២ ជាបន្តទៀតទេ តែទោះជាយ៉ាងណាក្តី ក្រោយពីរៀបចំឡើងផ្ទះវីឡាថ្មីតម្លៃរាប់សែនដុល្លារមក បានធ្វើឱ្យនាង និង ស្វាមី បង្ហាញនូវភាពមុតមាំថា ឆ្នាំក្រោយត្រូវតែមានកូនឱ្យបាន ។ កាតុ បាននិយាយថា ពេលនេះកូនស្រីរបស់នាងធំច្រើន ហើយ

ជីវភាពរស់នៅក៏ធូរធារជាងមុនច្រើនដែរ ដូច្នេះដល់ពេលវេលាដែលត្រូវយកកូនទី ២ ជាបន្តទៀតហើយ ដោយរំពឹងថានឹងបានកូនទៅតាមបំណងប្រាថ្នា ។ បើអាចទៅរួចសម្រាប់កូនទី ២ នេះ កាតុ និង ស្វាមី ចង់បានកូនប្រុស តែបើព្រះប្រទានកូនស្រីក៏មិនជាអ្វីដែរ ពីព្រោះជាកូនដូចគ្នា ។កាតុ និង

ស្វាមី បានរួមរស់ជាមួយគ្នាប្រមាណជាង ១០ ឆ្នាំមកហើយ តាំងពីនៅផ្ទះជួលរហូតមានផ្ទះផ្ទាល់ខ្លួន និង ដីជាច្រើនកន្លែង ។ កាតុ បាននិយាយថា ទ្រព្យសម្បត្តិទាំងនេះគឺជាបានមកពីការចាប់ដៃគ្នាជាមួយស្វាមី ហើយទៅថ្ងៃអនាគតនាងមានបំណងនឹងទិញផ្ទះធំជាងនេះមួយបន្ថែមទៀត ៕

Related posts

Leave a Comment