អាយុមិនទាន់៥ឆ្នាំស្រួលបួល អូនតូចមុខស្អាត និយាយ​៧ភាសាឡើងស្ទាត់ ដូចមនុស្សចាស់

បរទេស៖ ក្មេងស្រីតូចមុខឃ្យូតម្នាក់ Bella កំពុងធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍ខ្លាំង មកលើរូបគេ ខណៈអាយុមិនទាន់៥ឆ្នាំស្រួលបួល អាចនិយាយភាសា៧ បានយ៉ាងល្អឥតខ្ចោះ សូម្បីការសរសេរ និងការអាន ក៏អូនតូច អាចធ្វើបានដែរ។

កាលពីអាយុ១ឆ្នាំ ខ្ញុំបានជួលគ្រូភាសាអង់គ្លេស មករៀននៅផ្ទះ តែពេលនោះ មិនបានបង្ខំកូនឲ្យរៀនទេ គ្រាន់តែ Bellaរៀនអានតាម គ្រូតែប៉ុណ្ណោះ តែមិនដឹងយ៉ាងម៉េច រូបគេ អាចចាប់បាន និងចាំអក្សរបាន។ ក្រោយពីដឹងបែបនេះ ខ្ញុំក៏បានរៀបចំកាលវិភាគ ម៉ោងសិក្សាភាសា ផ្សេងៗគ្នា ដែលភាសាបន្ទាប់ ខ្ញុំក៏បានជួលគ្រូបង្រៀន ខាងភាសាចិន។ ហើយអ្វីកាន់តែនឹកស្មានមិនដល់ ត្រឹមតែ៦ខែតែប៉ុណ្ណោះ រូបគេ ក៏អាចចាប់បានទៀត។​ បន្តបន្ទាប់មក ខ្ញុំក៏ជួលគ្រូ ទៅតាមភាសានានា តែដាក់ម៉ោងខុសៗគ្នាទាំងអស់ កុំឲ្យជាន់ម៉ោងគ្នា។ ប៉ុន្តែ៣ឆ្នាំក្រោយមក Bella ក៏មានអាយុជិត៥ឆ្នាំ រូបគេ ក៏អាចប្រើភាសា ៧ បានយ៉ាងស្ទាត់ជំនាញ

ចំពោះភាសា ដែលអូនតូច អាចនិយាយបែបប្រាស្រ័យទាក់ទងបាន ជាមួយនឹងមនុស្សម្នាផ្សេងៗ តែម្តង មានដូចជាភាសា រុស្ស៊ី អាល្លីម៉ង់ ចិន អង់គ្លេស អេស្ប៉ាញ អារ៉ាប់ និងបារាំង។ ជាពិសេស ក្រោយពីគ្រប់គ្នាដឹងថា ក្មេងស្រីរូបនេះ មានសមត្ថភាព ក្នុងការចាំ និងអាចនិយាយច្រើនភាសា ទាំងអាយុតិចបែបនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នា ស្រលាញ់ និងពេញចិត្ត ទៅលើអូនតូចយ៉ាងខ្លាំង រហូតមានការគាំទ្រ លើបណ្តាញសង្គម អ៊ីនស្តារក្រាម កាន់តែច្រើនឡើងរហូត

Related posts

Leave a Comment