គួរឲ្យច្រណែនដល់ហើយ! បើអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បង្ហាញរូបភាពផ្អែមល្ហែមបែបនេះដូចគូរស្នេហ៍ថ្មោងថ្មីអញ្ចឹង

ភ្នំពេញ ៖ គ្រប់គ្នាបានដឹង​ហើយថា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ជាស្វាមិភរិយាជាមួយគ្នា ដែលអ្នកទាំងពីរតែងតេបង្អួត និង បង្ហាញពីសកម្មភាពផ្អែមល្ហែម ជាមួយគ្នាមិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មានឡើយ។ដោយរាល់សកម្មភាពរបស់អ្នកទាំងពីរ បង្ហាញឲ្យឃើញថា គ្រួសាររបស់ពួកគេពោរពេញដោយស្នាមញញឹម និង​សុភមង្គលខ្លាំង ជាពិសេសទៅណាមកណា ឬ ចូលរួមកម្មវិធីអ្វីក៏ឃើញអ្នកទាំងពីរតែងតែនៅក្បែរគ្នាជានិច្ច។

បើទោះបីជាអ្នកទាំងពីររវល់ជាមួយការងារយ៉ាងណាក្ដី ក៏មិនភ្លេចផ្ដល់ក្ដីសុខ និង ភាពកក់ក្ដៅទៅកាន់គ្រួសារនោះទេ។តួយ៉ាង កាលពីម្សិលមិញនេះ អ្នកនាង គង់ សុជាតិ ជាមួយ លោក ជា វិបុល ព្រមទាំងកូនស្រីបាននាំគ្នាទៅលេងចម្ការស្វាយ ដោយមើលទៅអ្នកទាំងពីរបានស្លៀកពាក់បែបសាមញ្ញ តែពិតជាស្រស់ស្អាត ស្រស់សង្ហា ជាពិសេស សកម្មភាពគ្រួសាររបស់អ្នកទាំងពីរ កាន់តេបង្ហាញភាពស្និទ្ធស្នាលពោរពេញដោយសុភមង្គលគួរឲ្យច្រណែន៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment