កន្លែងដាក់កាបូបនៅផ្ទះ ប៊េនី យ៉ាំង ធំខ្លាំង មិនចាញ់គេតាំងលក់នៅហាង

ក្រៅពីរូបសម្រស់ ភាពប៉ិនប្រសប់ក្នុងអាជីពសិល្បៈ កន្លងមកតារាសម្ដែង ប៊េនី យ៉ាំង ត្រូវបានមហាជនលួចកោតសរសើរពីភាពវ៉ៃឆ្លាតរបស់នាងថាពូកែរកស៊ី ក្លាយជាអ្នកជំនួញស្រីវ័យក្មេងមួយរូប ហើយបើទោះបីជាមួយរយៈចុងក្រោយនេះ ប៊េនី យ៉ាំង ហាក់ឃ្លាតឆ្លាយពីសិល្បៈបន្តិច ប៉ុន្ដែនាងនៅតែរស់នៅ

ក្នុងជីវិតប្រកបដោយភាពស៊ីវិល័យ មានលុយចាយពេញដៃ ជិះសុទ្ធតែរថយន្តទំនើប ។លើសពីនេះ កន្លងមក ប៊េនី យ៉ាំង បានបង្ហាញផ្ទះវីឡាធំស្កឹមស្កៃច្រើនកន្លែងដែលនាងបានទិញពីកម្លាំងញើសឈាមផ្ទាល់ ។ អមជាមួយជីវិតដ៏ហាយសូរខាងលើ ថ្មីៗនេះ ប៊េនី យ៉ាំង បានបង្ហោះរូបថតថ្មីៗប៉ុន្មានសន្លឹក

នៅលើបណ្ដាញសង្គម បង្ហាញពីទូដាក់កាបូបរបស់នាង មានលក្ខណៈធំខ្លាំង ឯកាបូបក៏ច្រើនស្អេកស្កះ មានច្រើនពណ៌ ច្រើនម៉ូដប្រៀបដូចគេតាំងលក់នៅហាង ៕

Related posts

Leave a Comment