សូមអង្វរបងប្អូន🙏ឈប់រំលំដើមសំរ៉ងទៀតទៅ បើនៅតែមិនភ្ញាក់រលឹកទេមិនយូរមិនឆាប់សំរ៉ងនិងផុតពូជ ផ្ទុយទៅវិញគួរប្រមូលផលតាមវិធីបេះធម្មតា នោះដើមសំរ៉ងនិងគង់វង្ស…

ហ្វេសបុក៖ សំរ៉ងជាផ្លៃឈើព្រៃដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ នៅស្រុកសៀមប៉ាង.ខេត្តស្ទឹងត្រែង.នៅពេលដល់រដូវប្រមូលផលរៀងរាល់ឆ្នាំ ប្រជាពលរដ្ឋក្នុងស្រុកចាកចេញពីផ្ទះស្ទើរតែគ្រប់គ្រួសារ រហូតដល់ស្ងាត់ភូមិសម្រុកចូលព្រៃដើម្បីប្រមូលផលសំរ៉ងធ្វើឲ្យទិដ្ឋភាពព្រៃទាំងមូលមានសភាពអ៊ូរអ ហាក់ដូចជាមជ្ឍមណ្ឌលសេដ្ឋកិច្ចពិសេសមួយកន្លែងដែលមមាញឹកទាំងយប់ទាំងថ្ងៃពិបាកនឹងពណ៌នា

តាមការប៉ាន់ប្រមាណក្នុងកម្រិតទាបគិតតែក្នុងស្រុកសៀមប៉ាងប៉ុណ្ណោះ ផលដែលទទួលបានពីការលក់ផ្លែសំរ៉ងរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងមូលក្នុងមួយរដូវគឺមិនតិចជាង២,០០០,០០០,០០០រៀល(ពីរពាន់លានរៀល)ឡើយរៀងរាល់ឆ្នាំ

ដូចនេះដើមសំរ៉ងគឺប្រៀបដូចជាធនាគារមួយយ៉ាងធំរបស់បងប្អូនប្រជាពលរដ្ឋ បើបងប្អូនមិនចេះថែររក្សា.ការពារ ធនាគារនេះឲ្យគង់វង្សទេ.មិនយូរមិនឆាប់បងប្អូននិងខាតបង់ធ្ងន់ធ្ងរដោយសារការគិតខ្លីរបស់បងប្អូន

យើងខ្ញុំសូមអង្វរបងប្អូន🙏🙏🙏សូមឈប់រំលំដើមសំរ៉ង(ឈប់ប្រមូលផលតាមវិធីរំលំដើម)បើនៅតែមិនភ្ញាក់រលឹកទេអ្នកដែលខាតបង់គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯងហ្នឹងហើយមិនយូរមិនឆាប់សំរ៉ង និងផុតពូជដោយសារការប្រមូលផលដោយវិធីរំលំដើមរបស់បងប្អូន។ ផ្ទុយទៅវិញបើបងប្អូនប្រមូលផលតាមវិធីបេះធម្មតា ដើមសំរ៉ងនិងគង់វង្ស បងប្អូនទទួលផលជារៀងរាល់ឆ្នាំព្រៃឈើក៏មិនបាត់បង់។

ទន្ទឹមនឹងនោះផងដែរ ខ្ញុំក៏សូមសំណូមពរដល់អជ្ញាធរមូលដ្ឋាន.ទាំងស្រុក.ទាំងឃុំ សូមមេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមបណ្តាឃុំនិមួយៗ កុំឲ្យរំលំដើមសំរ៉ង បើអាស្រ័យតែលើកម្លាំងខ្ញុំប៉ុន្មាននាក់នេះមិនអាចទៅរួចទេដូចចាប់ក្តាមដាក់ចង្អេហើយរាល់ថ្

Related posts

Leave a Comment