ពិតទេ ស្ទឹងមួយកន្លែង នៅខេត្តបាត់ដំបង នៅពេលប្រជាពលរដ្ឋចុះទៅលេងទឹក ស្រាប់តែមានត្រីមកខាំអស់សាច់ទាំងដុំៗ

កាលពីម្សិលមិញនេះ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការបញ្ជាក់យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ព្រោះតែកន្លែងកម្សាន្ដមួយកន្លែង ស្ថិតនៅខេត្ដបាត់ដំបង ពេលដែលប្រជាពលរដ្ឋកំពុងតែលេងទឹក ស្រាប់តែមានសត្វម្យ៉ាងបានមកខាំ បណ្ដាលឱ្យពលរដ្ឋមួយចំនួនទទួលរងរបួ សផងដែរ។

ក្នុងនោះដែរ បើយោតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Momvip Rolling បានធ្វើការបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះគ្រួសារខ្ញុំ បានទៅលេងសំឡូត ហើយបានចូលទៅលេងសួនផ្កាស្នេហ៍ ពេលទៅដល់គ្រួសារបងប្រុសខ្ញុំបាននាំកូនគាត់ចុះទៅលេងទឹកបានប្រហែល ១៥នាទី ក្មួយប្រុសខ្ញុំបានត្រូវត្រីខាំដា ច់ ភ្នែកគោលពេលនឹងបងប្រុសខ្ញុំភ័យសួរទៅកូនគាត់ថាស្អីខាំក្មួយក៏ប្រាប់ថាដឹងតែមានអ្វីមកខាំពេលលេងទឹកដោយមិនដឹងត្រីអីទេ”។

ក្នុងនោះក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយរូបទៀត ដែលមាន តាន់ ប៊ុនទ្រី ដែលជាអ្នកធ្លាប់ជួបហេតុការណ៏ដូចគ្នា ក៏បានបញ្ជាក់ប្រាប់ឱ្យបានដឹងដែរថា៖”ថ្ងៃទី១៨ ខ្ញុំបានទៅលេងសួនផ្កាស្នេហ៍ នៅសំឡូត ហើយក៏បានចុះលេងទឹកបានប្រហែល ២ម៉ោង ស្រាប់តែមានត្រីមកខាំកំភួនដៃខ្ញុំអស់សា ច់ មួយដុំធំ ដេរអស់បីថ្នេរ សុំបងប្អូនទៅលេងប្រយ័ត្នប្រយែងផង កុំអោយដូចខ្ញុំ”។ ជាមួយគ្នានេះដែរ បើតាមរយៈការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខមិន បានធ្វើការលើកឡើងថា សត្វដែលខាំធ្វើឱ្យដា ច់ សា ច់ និងបណ្ដាលឱ្យមានរបួ សនោះ នោះគឺជាត្រី កំពត ដែលធ្មេញរបស់វាពិតជាមុតខ្លាំងណាស់។

Related posts

Leave a Comment