គ្រប់គ្នាស្អប់ខ្ពើម បុគ្គល សុខា តែបែរជា ញឹម ច័ន្ទថន និយាយបែបនេះទៅវិញ

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ យុវជនម្នាក់ ដែលមានឈ្មោះថា សុខា ដែលតែងតែបានបង្ហោះវីដេអូប្លែកៗ នៅក្នុងបណ្ដាញសង្គម Tiktok និង ហ្វេសប៊ុក ព្រមទាំងទទួលបានអ្នកទស្សនាជាច្រើនផងដែរ តែយ៉ាងណាមិញ បុគ្គលរូបនេះ ក៏ត្រូវបានមហាជនជាច្រើន រិះគន់មិនតិចនោះទេ ជាពិសេស កាលពីកន្លងទៅនេះ លោកក៏ធ្លាប់ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួន ទៅធ្វើកិច្ចសន្យាម្ដងរួចមកហើយ

តែបើទោះបីជា មានមនុស្សជាច្រើន ហាក់ដូចជា ស្អប់ខ្ពើម ចំពោះយុវជនរូបនេះក៏ពិតមែន តែសម្រាប់តារា សម្ដែងស្រី កញ្ញា ញឹម ច័ន្ទថន នៅតែផ្ដល់ភាពរួសរាយរាក់ទាក់ ចំពោះយុវជន សុខា រូបនេះ។ ដោយកាលពីថ្មីៗនេះ នាងបានបង្ហោះរូបភាព បង្ហាញពីទឹកចិត្ត ក្នុងការរាប់អានគ្នាទៅវិញទៅមក ដោយស្នាមញញឹម ថែមទៀតផង

មកលេងស្រុកជួបបងសុខា អ្នកណាគិតគាត់យ៉ាងមិច ខ្ញុំមិនខ្វល់ទេ! ជាមនុស្សរស់ក្រោមដំបូលមេឃតែមួយ គាត់ក៏ជាមនុស្ស នាងខ្ញុំក៏ជាមនុស្ស ហើយមិត្តទាំងអស់គ្នាក៏ជាមនុស្ស សូមមេត្តាកុំរើសអើង ត្រូវចែកសេចក្ដីស្រឡាញ់អោយមនុស្សជុំវិញខ្លួនយើងទៅតាមលទ្ធភាព ដែលយើងអាចធ្វើបាន ត្រឹមជាមិត្តភាព ដោយមិនរើសអើង គឺជាឧត្តមគតិរបស់ខ្ញុំ ច័ន្ទថន អរគុណចាស

បន្ទាប់ពីអានសារ ដែល នាងបានបង្ហោះរួចហើយ ពិតជាបានបង្ហាញថា នាងពិតជាបង្ហាញពីទឹកចិត្តក្នុងការរាប់អាន មិត្តមនុស្សដូចគ្នា មិនថាគេគឺជាមនុស្សបែបណា ក៏ដោយ

Related posts

Leave a Comment