ថ្ងៃនេះ Lydia និងស្វាមី ព្រមទាំង Mr.Pong រត់មកមន្ទីរពេទ្យធ្វើតេស្ដឈាមសាជាថ្មី

ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ១ ខែ ប្ដី-ប្រពន្ធតារាថៃគឺតារាចម្រៀង Lydia Sarunrat និង ពិធីករ Matthew Deane ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៣ ថ្ងៃហើយ គិតត្រឹមថ្ងៃទី ២០ មេសា ឆ្នាំ ២០២០ នេះ បន្ទាប់ពីលទ្ធផលតេស្ដចុងក្រោយបានបញ្ជាក់ថា ពួកគេពុំមានផ្ទុក

វីរុស ១៩ ទៀតឡើយ ។ដោយឡែកសម្រាប់ពិធីករ Mr.Pong ដែលកន្លងមកធ្លាប់អះអាងថា លោកបានឆ្លងវីរុសកូវីដ ១៩ ពីដៃគូពិធីករគឺលោក Matthew Deane បន្ទាប់ពីបានធ្វើការស្និទ្ធស្នាលជាមួយគ្នានោះ ក៏ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះតាំងពីថ្ងៃទី ១២ ខែមេសា មកម្ល៉េះ

។ស្រាប់តែនៅថ្ងៃនេះ អ្នកទាំង ៣ រួមមានតារាចម្រៀង Lydia , លោក Matthew និង Mr.Pong បានណាត់គ្នាទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ដឈាមពិនិត្យសុខភាពជាថ្មីម្ដងទៀត ព្រោះចង់បង្កើនទំនុកចិត្តថា ពួកគេទាំង ៣ មានសុខភាពល្អគ្មានផ្ទុកជំងឺដ៏កាចសាហាវនេះតទៅទៀត ហើយអាចត្រឡប់មកប្រើប្រាស់ជីវិតដូចធម្មតាវិញ ៕

Related posts

Leave a Comment