សម្រស់ថ្មីរបស់តារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណរី ក្រោយកែច្រមុះ និងចង្កាកាន់តែស្អាតទ្វេដង

ក្រោយកែបន្ថែមសម្រស់ថ្មីទៅតាមបច្ចេកវិជ្ជាទំនើបតារាចម្រៀងវ័យក្មេង អ៊ុក សុវណ្ណរី កាន់តែមានសម្រស់ស្អាតបែបទាន់សម័យគួរឱ្យក្នាញ់ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរស្ទើរគ្រប់គ្នា។មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀងដែលទើបនិងធំ អ៊ុក សុវណ្ណរី បាន បង្ហាញរូបភាពដែល

នាងបានកែសម្ជស្សដោយចាក់ច្រមុះឱ្យខ្ពស់ស្រួចនិងចង្កាកាលពីមួយរយៈមុន ។ មានទាំងការសរសើរ និង រិះគន់ដោយអ្នកខ្លះគិតថានាងនៅក្មេងមិនគួរសម្រេចចិត្តបែបនេះទេ។ ណាមួយសម្រស់ធម្មជាតិរបស់នាងក៏ស្អាតផង​ដែរ ប៉ុន្តែបើក្រលេកមើល សម្រស់ថ្មីរបស់ អ៊ុក សុវណ្ណរី ក្នុងពេលនេះវិញពិតជា

ប្លែក និង ទាក់ទាញតែម្តង ។កាន់តែមានសម្រស់ស្អាត អ៊ុក សុវណ្ណរី ក៏កាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេសក្រោយពី នាងហក់ចូលក្នុងផលិតកម្មរ Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពេលនេះ នាងមានបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ។បទចម្រៀងដែលទទួលបានការគាំទ្រពី

សំណាក់យុវវ័យច្រើនក្នុងពេលនេះនោះគឺបទ «» ដែលមានក្បាច់រាំយ៉ាងរស់រវើកផងដែរ ។ អ៊ុក សុវណ្ណរី ត្រូវបានគេចាត់ទុកជាតារាចម្រៀងវ័យក្មេង ដែលមានសម្លេងពីរោះជាពិសេសនៅ ពេលនាងច្រៀងបទសម័យដើម ៕

Related posts

Leave a Comment