សុគន្ធ និសា ពិតជាស្រឡាញ់សត្វខ្លាំង ដល់ថ្នាក់ប្រើពាក្យនេះ

ខុសប្លែកពីតារាដទៃ កំពូលតារាចម្រៀង សុគន្ធ និសា កម្របង្ហាញព័ត៌មានឯកជនរបស់ខ្លួនច្រើន លើបណ្ដាញសង្គមឡើយ។យ៉ាងណាមិញ កាលពីថ្ងៃទី ១៧ សប្ដាហ៍មុននេះ គឺជាខួបកំណើតរបស់ ស្វាមីហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ សុគន្ធ និសា បាន Surprise នំខួបកំណើតយ៉ាងស្រស់ស្អាតដែល

ជានំខ្មែរដល់ស្វាមីនៅក្នុងគេហដ្ឋានរបស់នាងដែល មើលទៅមានភាពសាមញ្ញតែពោរពេញទៅដោយអត្ថន័យនិងសេចក្តីសុខជាខ្លាំង ។ សម្រាប់ថ្ងៃពិសេសនេះ សុគន្ធ និសា បានបង្ហាញរូបភាពយ៉ាងមានក្ដីសុខ ជាមួយស្វាមី និង មានសត្វសុនខជាច្រើន នៅក្បែរនោះ ដែលមើលទៅហាក់បង្ហាញថា គ្រួសារ

តារាចម្រៀងរូបនេះ ពិតជាស្រឡាញ់សត្វខ្លាំងណាស់ ។
បើទោះបី ឱក សុគន្ធកញ្ញា ដែលទើបរៀបការក្រោយមានកូនប្រលែងទៅហើយក្តី តែ សុគន្ធ និសា ហាក់មិនទាន់គិតគូររឿងយកកូននោះទេ ។ អ្វីដែលចាប់អារម្មណ៍ កាលពីប៉ុន្មានសប្ដាហ៍មុន តារារូបស្រស់នេះ បានបង្ហោះរូបភាពកូនសុនខជាច្រើន ហើយសរសេរពាក្យថា «» ដែលហាក់បីជាមើលទៅកំពូលតារាចម្រៀងរូបនេះ ពិតជាស្រឡាញ់ពួកគេខ្លាំងណាស់ ចាត់ទុកដូចជាសមាជិកគ្រួសារទៅហើយ ៕

Related posts

Leave a Comment