ភរិយា VJ រតនា ផ្ទុះសំណើច ក្រោយដឹងលទ្ធផលភេទកូនទី ៣

រៀបការទើបតែបានប្រមាណជាជិតបួនឆ្នាំទេ តែ វីជេរតនា មានកូនដល់ទៅបីដោយលោក និងភរិយា បានសម្រេចចិត្តយកកូនជាបន្តបន្ទាប់។ អ្វីដែលគួរឱ្យកត់សម្គាល់ភរិយារបស់ វីជេ រតនា បានសម្តែងការហួស ចិត្តក្រោយពីដឹងលទ្ធផលភេទក្នុងទីបីរបស់ខ្លួន ។ពេលនេះដែរ ភរិយារបស់ វីជេ រតនា

ពរពោះប្រមាណជាងបីខែហើយដែលកូនក្នុងផ្ទៃគឺជា កូនប្រុស ។ បើតាមបំណង វីជេរតនា និង ភរិយា រំពឹងថាកូនទីបី ជាកូនស្រី ព្រោះអ្នកទាំងពីរមានកូនប្រុសដល់ទៅ ពីរនាក់ហើយ ។ តែយ៉ាងណាអ្នកទាំងពីរមិនបានដូចប្រាថ្នាទេ ។

ភរិយារបស់ វីជេរតនា បានលើកឡើងរបៀបលេងសើចថា ទើបរៀបការប៉ុន្មានឆ្នាំទេតែ វីជេ រតនា និងភរិយា បានសម្រេចយកកូនជាបន្តបន្ទាប់ដោយលោកធ្លាប់ ប្រាប់ថាយកឱ្យហើយទាន់ខ្លួននៅក្មេង ។

Related posts

Leave a Comment