ព្រឺសម្បុរខ្ញាក ពេលឃើញរូបភាពជុំគ្រួសាររបស់ Chaiya ដូចជាថតជាប់ខ្មោចកំបុតក្បាល

ថៃ៖ ថ្មីៗនេះ ស្រាប់តែផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់អ្នកលេងបណ្ដាញសង្គមជាច្រើន បន្ទាប់ពី តារាប្រុសដ៏មានប្រជាប្រិយភាព លោក Chaiya Mitchai បានបង្ហោះរូបភាពជុំគ្រួសារ នៅថ្ងៃចូលឆ្នាំថ្មី ដែលត្រូវបានគេ កត់សម្គាល់ឃើញថា រូបភាពនោះ មើលទៅដូចជាមាន ស្រមោលរបស់មនុស្សម្នាក់ ដែលឈរនៅពីក្រោយ ម៉្យាងវិញទៀត មនុស្សជាច្រើនបានគិតថា វាមិនមែនជារូបថតកាត់ត ទៀតផង ។

ដោយឡែក ថ្មីៗនេះ យោងតាម ក្រុមអ្នកសារព័ត៌មាន ដែលបានទាក់ទងទៅអ្នកគ្រប់គ្រងផ្ទាល់របស់ Chaiya រួមទាំង ម្ចាស់ខ្លួនក៏បានផ្ដល់ចម្លើយថា៖ តាមពិតទៅ នៅពេលដែលរូបភាពនេះ ត្រូវបានបង្ហោះ គ្មាននរណាកត់សម្គាល់ស្រមោលនោះទេ។ ប៉ុន្តែ នៅពេលដែលចាប់អារម្មណ៍ម្ដងទៀត គឺនៅពេលដែលអ្នកគាំទ្រជាច្រើនបានមកសាកសួរ។ តាមពិតទៅ វាជាស្រមោលរបស់ម៉ានីកាំង ដែលដាក់នៅខាងក្រៅ មិនបានប្រមូលទុកទេ ព្រោះមិនគិតថា អ្នកគ្រប់គ្នានឹងសង្កេតវា

អាចនិយាយបានថា បន្ទាប់ពីបានចម្លើយ ចេញពីមាត់របស់ តារាប្រុស Chaiya បែបនេះហើយ ពិតជាបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ព្រមទាំងហ្វេនៗជាច្រើន បាត់ការសង្ស័យ និងការភ័យខ្លាច ផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment