រកឃើញកម្មករត្រលប់ពីស្រុកកំណើតវិញ២នាក់ ចេញរោគសញ្ញាជំងឺ COVID-19

ក្រសួង​ការងារ​បាន​រក​ឃើញ​កម្មករ​ចំនួន​២នាក់ ក្នុង​ចំណោម​១ម៉ឺន៥ពាន់​នាក់​នៅ​រាជធានី​ភ្នំពេញ ចេញ​រោគ​សញ្ញា​ខ្លះ នៃ​រោគ​សញ្ញា​ជំងឺ COVID-19។ នេះ​តាម​ការ​បញ្ជាក់​របស់ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯក​ឧត្តម​បាន​បញ្ជាក់​ថា សំណាក​របស់​កម្មករ​ទាំង​២នាក់​នោះ​ត្រូវ​យក​ទៅ​ត្រួត​ពិនិត្យ​នៅ​វិទ្យាស្ថានប៉ាស្ទ័រ​រួច​ហើយ ដោយ​រង់ចាំ​តែ​លទ្ធផល​ប៉ុណ្ណោះ។ ចំពោះ​កន្លែង​ស្នាក់​នៅ​របស់​អ្នកទាំង២ ឯក​ឧត្តម​មិន​អាច​បញ្ជាក់​បាន​ឡើយ ដោយ​ទុក​ជា​ការ​សម្ងាត់។ កម្មករ​ទាំង២​រូបខាង​លើ​ទទួល​បាន​ការ​យក​ចិត្តទុក​ដាក់​ពី​អ្នក​គ្រប់គ្រង​មណ្ឌល​ចត្តាឡីស័ក ដោយ​មាន​កម្លាំង​នគរបាល​យាម​កាម មិន​ឲ្យ​ចេញ​ក្រៅ ឬ​ដើរ​ផ្តេសផ្តាស​ឡើយ។

នៅ​ភ្នំពេញ​មាន​កម្មករ​ចំនួន ១ម៉ឺន៥ពាន់នាក់ បាន​ឈប់​សម្រាក​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ និង​តម្រូវ​ឲ្យ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន១៤ថ្ងៃ ក្រោយ​ពី​ត្រលប់​ពី​ស្រុក​កំណើត​វិញ។

ឆ្លងលឿនណាស់! ​ប្រទេសមួយក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកូវីត១៩​ ក្នុងមួយថ្ងៃ​ចំនួន ១,៤២៦ នាក់

សិង្ហបុរី៖ ​ប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ថ្មីចំនួន ១,៤២៦ នាក់បន្ថែមទៀត ដែល​ធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ ៨,០១៤ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិ CNA ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ​អ្នកឆ្លងថ្មីទាំង ១,៤២៦ នាក់នេះ ភាគច្រើនជាជនបរទេស ដែលមកបំពេញការងារ និងរស់នៅបណ្ដោះអាសន្ន ហើយក្នុងចំណោម​នោះ​មាន ១៦ នាក់ ជា​ពលរដ្ឋសិង្ហបុរី​ ឬជាអ្នកដែលរស់នៅជាអចិន្ដ្រៃយ៍

សូមជម្រាបថា សិង្ហបុរីជាប្រទេសមួយដែលរងគ្រោះខ្លាំង ​បើធៀបនឹងប្រទេសដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង ១០។ ហើយ​រហូតមកដល់ពេលនេះ ប្រទេសសិង្ហបុរី​មានស្លាប់ដោយជំងឺកូវីត១៩ ចំនួន ​១១ នាក់ និង​អ្នក​ជាសះស្បើយ ៧៦៨ នាក់ ខណៈអ្នកជំងឺ ៧,២៣៥ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ​

Related posts

Leave a Comment