គ្រាន់តែឃើញផ្ទះលំហែ តាមខេត្ត របស់យុគ ចិន្តា ក៏មានអារម្មណ៍ល្អដែរ (មានវីដេអូ)

កំពត៖ បើទោះបីជា យុគ ចិន្តា មិនសូវលេចមុខតាមបណ្តាកម្មវិធី នៅក្នុងទូរទស្សន៍យ៉ាងណាក៏ដោយ ក៏ហ្វេននៅតែនឹកនាទៅដល់អ្នកនាងជានិច្ច ជាមួយនឹងសមត្ថភាពជាពិធីការិនីដ៏មានថ្វីមាត់ ហើយអ្នកនាង ក៏ត្រូវបានគេចាត់ទុកជា​ ជាពិធីការិនី មានប្រជាប្រិយភាពខ្លាំងមិនណយ កាលពីប៉ុន្មានឆ្នាំមុន។

ប៉ុន្តែបើក្រឡេកមើលជីវិតឯកជនរបស់ ពិធីការិនីរូបនេះ គឺអ្នកនាង ជាតារាម្នាក់ ចូលចិត្តភាពស្ងប់ស្ងាត់ច្រើន ហើយចូលចិត្តធ្វើការងារផ្ទះ និងការងារដាំបន្លែ ផ្កាផ្សេង លម្អផ្ទះ ដោយអ្នកនាង មិនសូវភាពរញ៉េរញ៉ៃច្រើននោះទេ។ ជាពិសេស កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង យុគ ចិន្តា ក៏បានបង្ហោះវីដេអូ ដោយបង្ហាញពី ផ្ទះលំហែកាយ នៅឯខេត្តកំពត ប្រហែលជាអ្នកនាង ទិញយូរណាស់មកហើយ តែមិនសូវមានពេលទៅរៀបចំនៅទីនោះ

អ្វីដែលសំខាន់ជាងនេះទៅទៀត ផ្ទះលំហែរបស់អ្នកនាង មានទេសភាពអមសងខាងពិតជាស្រស់ស្អាត ជាមួយនឹងធម្មជាតិពិតៗ ដែលគ្រាន់តែមើល តាមរយៈវីដេអូ ក៏មានអារម្មណ៍ស្រស់ស្រាយទៅតាមបាត់ហើយ បើទាំងបរិយាកាស និង ការរៀបចំរបស់អ្នកនាង យ៉ាងទាក់ទាញនៅក្នុងផ្ទះ

Related posts

Leave a Comment