អីយ៉ាស់! តារាសម្ដែង មាស សម្ជស្ស លេចមុខក្នុងរឿងថ្មី ក្រោយបាត់មុខមួយរយៈ

ក្រោយបាត់មុខយូរក្រែល មាស សម្ជស្ស បានបង្ហាញមុខជាថ្មីនៅក្នុងការសម្តែងរឿងភាគរបស់ ទូរទស្សន៍ហង្សមាស ។ ក្នុងនោះក៏មានការលើកឡើងថាក្រោយវិលត្រលប់ជាថ្មី មាស សម្ជស្ស ហាក់ដូចជាបែកសាច់ទ្រលុកទ្រលន់ប្លែកតែម្តង ។

គេចាំបានថាតារាសម្តែងរូបស្រស់ មាស សម្ជស្ស បានបាត់មុខពីការសម្តែងក្រោយពីនាងចែកផ្លូវជា មួយគូស្នេហ៍ដែលជាអ្នករស់នៅសហរដ្ឋអាមេរិកក្រោយពីពួកគេបានរួមរស់ជាមួយគ្នាជាច្រើនឆ្នាំ ។ ប៉ុន្តែថ្មីៗនេះ មាស សម្ជស្ស បានបង្ហាញមុខនៅក្នុងរឿង «កូនប្រសារអ្នកមាន» ដែលកំពុងចាក់បញ្ចាំងនៅ ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ ។

មានការលើកឡើងថា មាស សម្ជស្ស នៅតែស្រស់ស្អាតតែ ហាក់មានសាច់ទ្រលុកទ្រលន់ប្លែកច្រើនជាងមុន ។ មាស សម្ជស្ស រំពឹងថារឿងនេះនិងធ្វើឱ្យប្រជាប្រិយ ភាពរបស់នាងហក់ឡើងម្តងទៀត ។

មានការលើកឡើងពីសំណាក់មិត្តភក្តិក្នុងសិល្បៈថាមូលហេតុ មាស សម្ជស្ស មិនសូវខ្វល់ខ្វាយ និងការងារសិល្បៈដោយសារនាង ងាកមកចាប់អាជីពជំនួញក្រោយពីបែកបាក់ជាមួយគូស្នេហ៍ដែលពេលនេះជោគជ័យ ទៀតផង ។ មាស សម្ជស្ស ត្រូវបានគេចាត់ទុកជាតារាស្រីដែលមិនសូវមានជីវិតគូសមប្រកបឡើយ ៕

Related posts

Leave a Comment