ខួបកំណើត សួស វីហ្សា ឆ្នាំនេះ ពោរពេញដោយសុភមង្គល និងភាពកក់ក្ដៅ!

ភ្នំពេញ៖ បើទោះបីជារៀបការហើយក៏ពិតមែន តែ តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា នៅតែទទួលបានប្រជាប្រិយភាពយ៉ាងពេញទំហឹង ពីបណ្ដាទស្សនិកជនជាច្រើន តាមរយៈសម្លេងដ៏ពីរោះ ដែលអាចទាក់ចិត្តហ្វេនៗគ្រប់គ្នា ផងដែរ

យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវីតរស់នៅ ក្រោយពេលរៀបការរបស់នាងវិញ ឃើញថា កាន់តែមានភាពកក់ក្ដៅ ដោយតែងតែបានបង្ហាញពីសកម្មភាពនៅក្នុងគ្រួសារ ជូនទៅដល់ហ្វេនៗជាច្រើន បានទស្សនា ជាពិសេស កាលពីប៉ុន្មានថ្ងៃមុននេះ ស្វាមីរបស់នាង ថែមទាំងបានបង្កភាពភ្ញាក់ផ្អើល នៅក្នុងការរៀបចំខួបកំណើតមុនថ្ងៃ ឲ្យនាង ដែលបានបង្ហាញពីទឹកចិត្តស្រលាញ់ និងភាពផ្អែមល្ហែម ចំពោះនាង ទៀតផង

លើសពីនេះទៅទៀត កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់នាងផ្ទាល់ ដែលបានរៀបចំឡើង ដោយមានការចូលរួមពី សមាជិកគ្រួសារ និងសាច់ញាតិបងប្អូនជាច្រើន ជាពិសេស ថែមទាំងមានវត្តមាន ស្វាមីជាទីស្រលាញ់ ដែលរឹតតែធ្វើនាង កាន់តែមានភាពកក់ក្ដៅ និងសុភមង្គល យ៉ាងខ្លាំង ទៀតផង

Related posts

Leave a Comment